website_news:2023201002

តុលាការ នៅប្រទេសវៀតណាម កាត់ទោសស្រ្តី៦នាក់ ឱ្យជាប់ពន្ធនាគារ៣០ ឆ្នាំ ចំពោះការជួញដូរ និងលក់ស្ត្រី ឱ្យរៀបការ ជាមួយបុរសចិន

https://dap-news.com/international/2023/10/19/366467/ ByPH104Posted on October 19, 2023 2:19 pm VNEXPRESS

បរទេស ៖ តុលាការខេត្ត Bac Lieu ប្រទេសវៀតណាម បានកាត់ទោសស្រ្តីចំនួន៦នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល ៣០ឆ្នាំ ចំពោះការជួញដូរ ដែលបានបោកបញ្ឆោត និងលក់ស្ត្រីទៅប្រទេសចិន ធ្វើជាប្រពន្ធគេ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ឈ្មោះ Luong Thi Hai អាយុ ៣១ឆ្នាំ មានស្រុកកំណើតនៅខេត្ត Nghe An ភាគកណ្តាល ត្រូវបានគេកំណត់អត្តសញ្ញាណថាជាមេខ្លោង។ ឈ្មោះនេះត្រូវផ្តន្ទាទោសឱ្យជាប់ពន្ធនា ៣០ ឆ្នាំពីបទ “ជួញដូរមនុស្ស ទិញ និងលក់មនុស្សអាយុក្រោម ១៦ឆ្នាំ រៀបចំការចូលខុសច្បាប់សម្រាប់អ្នកដទៃ និងការរឹបអូសទ្រព្យសម្បត្តិ” នៅឯការកាត់ក្តីនៅខេត្តភាគខាងត្បូងកាលពីថ្ងៃអង្គារ។

ចំណែកមនុស្ស៥នាក់ផ្សេងទៀត រួមមាន ឈ្មោះ Pham Thi Tu, Huynh Mong Linh, Nguyen Thi Ngoc Ha, Thach Thi Thu Nga, និងឈ្មោះ Nguyen Thi Tuyen ត្រូវបានគេកាត់ទោសពី ៥ ទៅ ២៩ ឆ្នាំដោយចោទប្រកាន់ដូចគ្នា។ យោងតាមសាលក្រម ឈ្មោះ Hai បានទៅធ្វើការនៅប្រទេសចិនកាលពីឆ្នាំ ២០១៥ បន្ទាប់មកនាងបានរៀបការ និងតាំងទីលំនៅនៅក្នុងខេត្ត Henan ភាគកណ្តាលរបស់ប្រទេសចិន ។ Hai បានដឹងថា មានបុរសជាច្រើននៅក្នុងប្រទេសចិន ចង់រៀបការជាមួយស្ត្រី វៀតណាម ដើម្បីមានកូន ដូច្នេះនាងនិងប្តីរបស់នាង ដែលមិនស្គាល់អត្តសញ្ញាណ និងអាសយដ្ឋាន ក៏សម្រេចចិត្តបោកបញ្ឆោត និងលក់ស្ត្រីវៀតណាម ឱ្យបុរសចិនទាំងនោះ៕ ប្រែសម្រួលៈ ណៃ តុលា

website_news/2023201002.txt · Last modified: 2023/10/20 11:40 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki