website_news:2023201203

ឧត្តមសេនីយ៍ឯក សៀក សុជាតិ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងដោះស្រាយបញ្ហារដំណើរចេញចូលរបស់ពលករខ្មែរនៅច្រកអន្តរជាតិប៉ោយប៉ែត និងច្រកម៉ាឡៃ

https://freshnewsasia.com/index.php/en/localnews/321757-2023-12-18-04-20-45.html 2023-12-18 11:20am

(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ច ត្រួតពិនិត្យ និងដោះស្រាយបញ្ហារដំណើរចេញចូលរបស់ប្រជាពលករខ្មែរតាមព្រំដែន នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំត្រួតពិនិត្យនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីពង្រឹងការអនុវត្តការងាររបស់មន្ត្រីសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធ ឈរជើងនៅច្រកទ្វារព្រំដែនក្នុងការសម្របសម្រួលការឆ្លងដែនជូនប្រជាពលរដ្ឋដោយស្របច្បាប់។

កិច្ចប្រជុំនេះមានសមាសភាពចូលរួមពីតំណាង អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ តំណាងអភិបាលខេត្តបន្ទាយមានជ័យ តំណាងក្រសួងមហាផ្ទៃ និងសមាជិកនៃក្រុមការងារទី២ នៃគណៈកម្មការចំពោះកិច្ចរបស់រាជរដ្ឋាភិបាលសរុបចំនួន៣២ នាក់។ ហើយបន្ទាប់ពីបានចុះត្រួតពិនិត្យ នៅទីស្នាក់ការ ច្រកទ្វារអន្តរជាតិព្រំដែនប៉ោយប៉ែត និងដោះស្រាយបញ្ហារដំណើរចេញចូលរបស់ប្រជាពលករខ្មែរ នៅច្រកអន្តរជាតិប៉ោយប៉ែត ឱ្យមានភាពងាយស្រួល រួចមក នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ បានបន្តដំណើរ ចុះត្រួតពិនិត្យ ច្រកទ្វារតំបន់ព្រំដែនម៉ាឡៃ ស្ថិតក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យបន្តទៀត ដើម្បីពង្រឹងការអនុវត្តការងាររបស់មន្ត្រីសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធ ឈរជើងនៅច្រកទ្វារព្រំដែន ក្នុងការសម្របសម្រួលការឆ្លងដែនជូនប្រជាពលរដ្ឋដោយស្របច្បាប់។

កិច្ចប្រជុំនេះមានសមាសភាពចូលរួមពីតំណាង អគ្គនាយកដ្ឋាន អន្តោប្រវេស្តន៍ តំណាងអភិបាលខេត្តបន្ទាយមានជ័យ តំណាងក្រសួងមហាផ្ទៃ និងសមាជិកនៃក្រុមការងារទី២ នៃគណៈកម្មការចំពោះកិច្ច របស់រាជរដ្ឋាភិបាល៕

website_news/2023201203.txt · Last modified: 2023/12/20 10:05 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki