website_news:2023201205

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវកាត់បន្ថយតម្លៃសេវាបញ្ជូនពលករទៅប្រទេសជប៉ុនឱ្យបានសមស្រប យ៉ាងតិច ១០ភាគរយ ក្នុងឆ្នាំ២០២៤

https://www.information.gov.kh/articles/120516 APP MoINFO ភ្នំពេញថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣

(ទីក្រុងតូក្យូ ប្រទេសជប៉ុន)៖ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុន ក្នុងឱកាសដែលសម្ដេចធិបតីចូលរួមកិច្ចប្រជុំកំពូលរំឮកខួបអនុស្សាវរិយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ជាមួយគ្នានេះដែរ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមើលឃើញនូវបញ្ហាមួយចំនួននៅប្រទេសជប៉ុន ជាពិសេសពាក់ព័ន្ធទៅនឹងកម្មសិក្សាការី ដែលតម្លៃសេវាបញ្ជូនកម្មសិក្សាការីទៅធ្វើការនៅប្រទេសជប៉ុននូវមានតម្លៃខ្ពស់។ ក្នុងនោះដែរ សម្ដេចធិបតី បានបញ្ជាក់ឱ្យដឹងដែរថា តម្លៃដែលបញ្ជូនខ្ពស់នោះភាគច្រើន គឺចំណាយទៅលើការបណ្ដុះបណ្ដាលភាសា រយៈពេលយ៉ាងតិច ៦ខែ ថ្លៃចំណាយលើសេវារបស់សមាគមន៍គ្រប់គ្រងជប៉ុន និងចំណាយការចុះសួរសុខទុក្ខ ដោះស្រាយបញ្ហាពលករ។

គូសបញ្ជាក់ផងដែរថា បន្ទាប់ពីលើកឡើងនូវបញ្ហាប្រឈមនេះ សម្តេចធិបតី បានឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ចាជីវៈត្រូវពិភាក្សាជាមួយភាគីជប៉ុនដើម្បីកាត់បន្ថយសេវាបញ្ជូនឱ្យបានសមស្រប និងទទួលយកបានគ្រប់ភាគី ហើយយ៉ាងតិច ១០ភាគរយ ក្នុងឆ្នាំ២០២៤នេះ។ ក្នុងនោះដែរ សម្ដេចធិបតី បានបញ្ជាក់ឱ្យដឹងថាតម្លៃសេវាបញ្ជូនរបស់កម្ពុជាមានចន្លោះពី ៤០០០ដុល្លារ ទៅ៦០០០ដុល្លារ ដែលនៅប្រទេសថៃមានតម្លៃ ៥០០០ដុល្លារ ចិនប្រមាណជា ៥០០០ដុល្លារ និងវៀតណាម ៥៦០០ដុល្លារ។ ជាចុងក្រោយ សម្តេចធិបតី បញ្ជាក់ថា៖ «ប៉ុន្តែ ទោះយ៉ាងណា ក៏ខំចរចា បើបានតែ១០ភាគរយ ក៏សន្សំ៤០០ដុល្លារ ទៅ៥០០ដុល្លារជូនបងប្អូនដែរ»៕

website_news/2023201205.txt · Last modified: 2023/12/20 10:08 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki