website_news:2023210204

ពលករខ្មែរចំនួន១២១នាក់នៅប្រទេសថៃ ត្រូវបានចោទប្រកាន់ថាចាប់យកការងាររបស់ពលរដ្ឋថៃ

https://www.khmertimeskh.com/501241290// February 19, 2023

រដ្ឋមន្ត្រីក្រសួងការងារថៃ លោក Suchart Chomklin បានណែនាំឱ្យនាយកដ្ឋានការងារ អនុវត្តច្បាប់ឱ្យបានឆាប់រហ័ស ចំពោះការកើនឡើងនៃចំនួនពលករចំណាកស្រុក ដែលចាប់យកការងារ ដែលបម្រុងទុកសម្រាប់តែពលរដ្ឋថៃ។ ចំណាត់ការនេះធ្វើឡើងតាមការណែនាំរបស់នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ដើម្បីគ្រប់គ្រងពលករបរទេសឱ្យបានហ្មត់ចត់។ ចាប់ពីខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃច័ន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ អាជ្ញាធរបានឆ្មក់ចូលកន្លែងធ្វើការចំនួន ១៤,១០៤កន្លែង នៅទូទាំងប្រទេស ហើយបានរកឃើញថាពលករចំនួន៦០០នាក់បានបំពានច្បាប់ការងារបម្រុង។ ក្រសួងបានចុះត្រួតពិនិត្យពលករចំណាកស្រុកចំនួន ១៩៦,៤០២នាក់។ ក្នុងចំណោមពលករចំនួន ៦០០នាក់ ដែលបានចាប់យកការងារបំរុង មានខ្មែរ ១២១នាក់ មីយ៉ាន់ម៉ា២៦៤នាក់ ឡាវ៩៧នាក់ វៀតណាម៣៩នាក់ ឥណ្ឌា៥១នាក់ និងមកពីប្រទេសផ្សេងចំនួន២៨នាក់។

លោក Suchart បានព្រមានថា ពលករចំណាកស្រុកនឹងត្រូវទទួលទោសពិន័យជាប្រាក់ចំនួន ៥០,០០០បាត ចំពោះការធ្វើការដោយគ្មានលិខិតអនុញ្ញាតការងារត្រឹមត្រូវ ឬចូលរួមក្នុងការងារដែលត្រូវបានហាមឃាត់។និយោជកក៏នឹងត្រូវពិន័យជាប្រាក់ដល់ទៅ ១០០,០០០បាត សម្រាប់ពលករចំណាកស្រុក ក្នុងម្នាក់ ដែលពួកគេជួលផងដែរ ក្នុងការអនុញ្ញាតឱ្យពួកគេបំពានច្បាប់ឆ្នាំ២០១៧ ស្តីពីការគ្រប់គ្រងពលករបរទេស។ ប្រសិនបើពលករចំណាកស្រុកប្រព្រឹត្តល្មើសម្តងទៀត និយោជករបស់ពួកគេប្រឈមមុខនឹងការជាប់ពន្ធនាគារមួយឆ្នាំ ពិន័យជាប្រាក់រហូតដល់ ២០០,០០០ បាតក្នុងពលករម្នាក់ ឬទទួលរងទាំងពីរបទល្មើស។ ពួកគេក៏នឹងទទួលរងការព្យួរការងាររយៈពេល ៣ឆ្នាំ ពីបទជួលពលករចំណាកស្រុកផងដែរ។ Bangkok post

website_news/2023210204.txt · Last modified: 2023/02/21 09:22 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki