website_news:2023210301

ស្នងការដ្ឋាននគរបាលខេត្ត បើកវគ្គបណ្តុះបណ្តាល ទប់ស្កាត់អំពើជួញដូរមនុស្សឆ្លងដែន

http://nokorwatnews.com/archives/979059 20/03/2023

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៣ នេះ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បាន បើកវគ្គបណ្តុះបណ្តាល ស្តីពីការបង្ការទប់ស្កាត់អំពើជួញដូរមនុស្សឆ្លងដែន ការកំណត់អត្តសញ្ញាណជនរងគ្រោះ ការស៊ើបអង្កេតប្រមូលភស្តុតាង និងបង្ក្រាបករណីជួញដូរមនុស្ស រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ។

ការបើកវគ្គខាងលើមានការចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យ លោក Damian Robustelli នាយកប្រចាំតំបន់អាស៊ី នៃអង្គការ OPERATION UNDERGROUND RAILROAD នាយការិយាល័យ និងសិក្ខាកាម មកពី អធិការដ្ឋាននគរបាលស្រុកក្រុងទាំង៩ បញ្ជាការវរទាំង៤ និង សិក្ខាក្នុងស្នងការដ្ឋានជាច្រើនរូប ។

លោក ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិបានមានប្រសាសន៍ថា ការបង្កើនវគ្គបណ្តុះបណ្តាលគឺជាការចាំបាច់ ហើយជាតម្រូវការដល់សមត្ថកិច្ចដែលជាមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធនៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងការឆ្លើយតបទៅនឹងកង្វល់របស់ប្រជាពលរដ្ឋ ហើយការបើកវគ្គបណ្តុះបណ្តាលនេះយើងអាចចែករំលែក និងបទពិសោធន៍ចំណេះដឹងពាក់ព័ន្ធទៅនឹងអំពើជួញដូរមនុស្សតាមប្រព័ន្ធអនឡាញ ក្រៅប្រពន្ធ័អនឡាញ និងអំពើជួញដូរមនុស្សតាមរូបភាពកេងប្រវ័ញ្ចពលកម្ម ក៏ដូចជាអំពើជួញដូរមនុស្សតាមរូបភាពផ្សេងៗគ្នា និងមានទម្រង់ពាកព័ន្ធជាច្រើនទៀត ដែលយើងត្រូវរួមគ្នាដឹង រួមគ្នាបង្ការទប់ស្កាត់ និងបង្រ្កាបផងដែរ ៕

website_news/2023210301.txt · Last modified: 2023/03/21 09:06 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki