website_news:2023210601

មានការអំពាវនាវសុំឱ្យជួយនាំបុរសជនជាតិអាហ្រ្វិកខាងត្បូង ដែលចាញ់បោកគេទៅធ្វើការងារនៅប្រទេសថៃត្រឡប់ទៅផ្ទះវិញ ដែលបច្ចុប្បន្នបុរសនេះកំពុងស្ថិតនៅកម្ពុជា

https://www.khmertimeskh.com/ Khmer Times June 19, 2023

បុរសអាយុ២៩ ឆ្នាំរូបនេះបានចាកចេញពីប្រទេសអាហ្រ្វិកខាងត្បូងទៅធ្វើការនៅប្រទេសថៃ ប៉ុន្តែជាក់ស្តែងការងារនេះជាការងារបោកប្រាស់។បច្ចុប្បន្ន ក្រុមគ្រួសាររបស់គាត់កំពុងអង្វរសុំជំនួយដើម្បីនាំគាត់ត្រឡប់មកវិញខណៈដែលគាត់កំពុងជាប់នៅក្នុងប្រទេសកម្ពុជា។

ក្រុមគ្រួសាររបស់ Xolani Sidwell Fongo បាននិយាយថា ពួកគេបារម្ភចំពោះជីវិតរបស់គាត់ ហើយបានស្វះស្វែងសុំជំនួយពីគ្រប់បណ្តាញការទូតដើម្បីនាំគាត់ត្រឡប់មកវិញ។ “បន្ទាប់ពីអង្គការ IOL បានចុះផ្សាយរឿងរបស់គាត់ ប្រព័ន្ធផ្សព្វផ្សាយបានយកបញ្ហានេះផ្សព្វផ្សាយបន្ត ហើយយើងជឿថាឥឡូវនេះគាត់បានក្លាយជាគោលដៅ និងមិនមានសុវត្ថិភាពទៀតទេ។ យើងត្រូវការជំនួយដើម្បីយកគាត់មកវិញ»។

Fongo បានចាកចេញពីប្រទេសអាហ្វ្រិកខាងត្បូងក្នុងខែវិច្ឆិកា ឆ្នាំ២០២២បន្ទាប់ពីបានទទួលអ៊ីមែលពីបុរសម្នាក់ដែលមានឈ្មោះថា John Thomas ដោយបានអះអាងថាខ្លួនជាអ្នកជ្រើសរើសបុគ្គលិកសម្រាប់ក្រុមហ៊ុន Huilong Technology ដែលជាក្រុមហ៊ុនទីផ្សាររបស់ចិនមានមូលដ្ឋាននៅក្នុងប្រទេសថៃ។គាត់ត្រូវបានគេផ្តល់ការងារឱ្យធ្វើការជាអ្នកឯកទេសពិនិត្យអតិថិជននៅប្រទេសថៃ។

គាត់ត្រូវបានគេនាំទៅប្រទេសមីយ៉ាន់ម៉ាដោយខុសច្បាប់ ហើយនៅពេលដែលគាត់ទៅដល់ទីនោះ គាត់បាននិយាយថាគាត់ត្រូវបានគេបង្ខំឱ្យធ្វើការខុសច្បាប់ដែលផ្តោតលើបុរសមានទ្រព្យសម្បត្តិរស់នៅសហរដ្ឋអាមេរិក។ គាត់បានចាកចេញពីប្រទេសមីយ៉ាន់ម៉ា ហើយទទួលបានការងារមួយទៀតនៅកម្ពុជា ដែលការងារនេះជាការងារបោកប្រាស់។

Neo Tsoai សមាជិកសហគមន៍ដែលទទួលបន្ទុករៃអង្គាសប្រាក់សម្រាប់នាំយកFongo ត្រលប់មកវិញបាននិយាយថាគាត់បានឃើញការអង្វររបស់ Fongo នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមហើយបានសម្រេចចិត្តជួយ។ “Xolani គឺជាមនុស្សចេះដាក់ខ្លួន ស្មោះត្រង់ និងឧស្សាហ៍ព្យាយាម។ នោះហើយជាមូលហេតុដែលយើងត្រូវជួយគាត់ យើងត្រូវយល់ថាការធ្វើជាជនអន្តោប្រវេសន៍នៅបរទេសគឺពិបាកមួយកម្រិតទៅហើយ ឥឡូវនេះគាត់ជាជនខុសច្បាប់ទៀត ដូច្នេះវាកាន់តែមិនងាយស្រួល។

Tsoai បានបន្ថែមថា រហូតមកដល់ពេលនេះ ពួកគេបានរៃអង្គាសប្រាក់បានជាង R ១៥ ០០០ ហើយយើងនៅតែត្រូវការប្រាក់បន្ថែមទៀត ដើម្បីចំណាយលើការស្នាក់នៅលើសថ្ងៃរបស់ Fongo ។

គាត់បាននិយាយថា ការស្នាក់នៅលើសថ្ងៃត្រូវគិតប្រាក់ចំនួន ១០ដុល្លារា ក្នុងមួយថ្ងៃ ហើយ Fongo បានស្នាក់នៅលើសចំនួន៧១ថ្ងៃ ដែលយើងត្រូវការប្រាក់រហូតដល់ R១៤ ០០០។ គាត់បានបន្តថា “យើងអំពាវនាវដល់ប្រជាជនអាហ្វ្រិកខាងត្បូងទាំងអស់ឱ្យចូលរួមវិភាគទានជួយនាំFongo មកវិញ” ។ IOL.co.za

website_news/2023210601.txt · Last modified: 2023/06/21 11:13 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki