website_news:2023210602

មានករណីស្រ្តីជនជាតិអាហ្វ្រិកមួយទៀតកំពុងស្ថិតនៅកម្ពុជា បន្ទាប់ពីចាញ់បោកការងារក្លែងក្លាយ

https://www.khmertimeskh.com/501310479/ Khmer Times June 19, 2023

អ្នកនាំពាក្យក្រសួងទំនាក់ទំនងអន្តរជាតិ និងសហប្រតិបត្តិការ (Dirco) លោក Clayson Monyela បានសរសេរនៅលើបណ្តាញសង្គម Twitter កាលពីសប្តាហ៍មុនដើម្បីរំលឹកជនជាតិអាហ្វ្រិកខាងត្បូងអំពីការផ្តល់ការងារក្លែងក្លាយនៅក្រៅប្រទេស។ ស្ត្រីរូបនេះទំនងកំពុងជាប់ក្នុងប្រទេសកម្ពុជាបន្ទាប់ពីធ្លាក់ខ្លួនរងគ្រោះដោយសារការចាញ់បោកការងារនៅបរទេស។ នេះជាការឆ្លើយតបទៅនឹងករណីរបស់ Zolani Fongo អាយុ២៩ឆ្នាំ មកពី Theunissen ដែលបានធ្វើដំណើរទៅប្រទេសថៃកាលពីខែវិច្ឆិកាឆ្នាំមុនដើម្បីធ្វើការជាអ្នកបញ្ជូលទិន្នន័យប៉ុន្តែជាក់ស្តែងត្រូវបានបញ្ជូនទៅប្រទេសមីយ៉ាន់ម៉ា។ បច្ចុប្បន្ននេះ គាត់កំពុងជាប់នៅកម្ពុជាដោយគ្មានថវិការត្រឡប់ទៅផ្ទះវិញ។ Monyela បានបន្តថា ករណីនេះស្រដៀងទៅនឹងករណីមួយផ្សេងទៀតដែលពាក់ព័ន្ធនឹងស្ត្រីវ័យក្មេងមកពី Limpopo។

មិត្តភ័ក្តិរបស់ Fongo ដែលមានឈ្មោះ Palesa Moeti បាននិយាយថា ម្តាយរបស់គាត់បានព្រួយបារម្ភយ៉ាងខ្លាំង។ “ពួកគេពិតជាពិបាកចិត្ត ហើយម្តាយរបស់គាត់ថែមទាំងជំពាក់បំណុលគេច្រើន ដើម្បីយកលុយជួយផ្គត់ផ្គង់ការស្នាក់នៅ និងអាហាររបស់គាត់នៅបរទេស ដូច្នេះពួកគេមិនមានលទ្ធភាពទិញសំបុត្រយន្តហោះឱ្យគាត់ទេ” ។

Moeti បាននិយាយថា ដំបូងឡើយ សាច់ញាតិរបស់ Fongo មានការភ័យខ្លាចថា ពួកគេនឹងលែងបានឃើញគាត់ទៀតហើយ។ ឥឡូវនេះពួកគេបានរៃអង្គាសប្រាក់បានប្រហែល R៣០,០០០ ហើយ។“ដូច្នេះខ្ញុំមានអារម្មណ៍ល្អប្រសើរជាងមុនហើយម្ដាយរបស់គាត់ក៏មានអារម្មណ៍ធូរស្រាលច្រើនដែរ”។

Moeti មានអារម្មណ៍រំជួលចិត្តនៅពេលគេសួរថា តើនាងចង់និយាយអ្វីទៅកាន់Fongo។ “យើងនឹងធ្វើឱ្យប្រាកដថាគាត់អាចត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព ហើយយើងនៅតែបន្តរៃអង្គាសប្រាក់ ហើយយើងនឹងមិនឈប់ទាល់តែគាត់អាចត្រឡប់មកផ្ទះវិញបាន យើងស្រឡាញ់គាត់ខ្លាំង“។ ពួកគេសង្ឃឹមថានឹងមានគាត់នឹងមកដល់ផ្ទះវិញនៅថ្ងៃអង្គារឬថ្ងៃពុធខាងមុខ។ EWNEyewitness News ZA

website_news/2023210602.txt · Last modified: 2023/06/21 11:15 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki