website_news:2023220203

តុលាការកំពូល តម្កល់ទោស ស្រ្តីជនជាតិវៀតណាមម្នាក់ ជាប់គុក៥ ឆ្នាំ ពាក់ព័ន្ធនឹងការបើកកន្លែងម៉ាស្សាបង្កប់សេវាផ្លូវភេទ

https://cen.com.kh/archives/621316.html Posted ByPen Srey NeatFebruary 20, 2023

ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២៣ នេះ បានប្រកាសសាលដីកា តម្កល់ទោស ស្រ្តីជាប់ចោទ ជនជាតិវៀតណាមម្នាក់ ជាប់ពន្ធនាគារកំណត់ ០៥ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការបើកកន្លែងម៉ាស្សាបង្កប់សេវាផ្លូវភេទ ប្រព្រឹត្តនៅចំណុចហាង King Sora Vip Massage ផ្ទះលេខ៥១ ផ្លូវលេខ៣៥០ ភូមិ៤ សង្កាត់បឹងកេងកង៣ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០២០។លោក យូរ ឧត្តរា ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ តុលាការកំពូល បានថ្លែងឲ្យដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ ហ្វាម ធីមិនធូ ភេទស្រី អាយុ ៣៣ ឆ្នាំ មុខរបរ អ្នកធ្វើការក្នុងហាងម៉ាស្សា ។

នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទ ហ្វាម ធីមិន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ ២០២១ ផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ : សញ្ចារកម្មមានស្ថានទម្ងន់ទោសទក់ទងនឹងជនរងគ្រោះ តាមមាត្រា ២៥ និង មាត្រា ២៧ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និង អំពើអាជីវកម្មផ្លូវភេទ ។ ជនជាប់ចោទ បានប្តឹងឧទ្ធរណ៍ ខណៈ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានតម្កល់ទណ្ឌកម្មរបស់គាត់រក្សាទុកជាបានការដែល ហើយគាត់ ក៏បានបន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូលទៀត។

website_news/2023220203.txt · Last modified: 2023/02/22 09:23 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki