website_news:2023220501

ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ សមត្ថកិច្ចសង្គ្រោះជនរងគ្រោះ ១០នាក់ និងឃាត់ខ្លួន ១៣នាក់ ក្នុងបទល្មើសជួញដូរមនុស្ស

https://www.information.gov.kh/articles/105284 AKP ភ្នំពេញ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហា ផ្ទៃបានគូសបញ្ជាក់ថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ សមត្ថកិច្ចស្រាវជ្រាវរកឃើញបទល្មើសប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ចំនួន ៧៥សំណើ សង្គ្រោះ បានជនរងគ្រោះចំនួន ១០នាក់ ព្រមទាំងឃាត់ខ្លួន ១៣នាក់ផងដែរ។

យោងតាមរយៈគេហទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចក្រឡាហោមសខេងនៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងអំពីលទ្ធផល នៃការអនុវត្តផែនការ បង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ក្នុងត្រីមាសទី១ ឆ្នាំ២០២៣។ សម្ដេចក្រឡាហោមបញ្ជាក់ថាក្នុងរយៈពេល ៣ខែនេះ មានអ្នកដាក់សំណើ និងសំណូមពរ មកហ្វេស ប៊ុកផេកសម្ដេច និងប្រភពផ្សេងៗចំណុះក្រសួងមហាផ្ទៃ ចំនួន ១៣១សំណើ ត្រូវជាមនុស្ស ចំនួន១៩៥នាក់ ក្នុងនោះមានស្ទួនចំនួន ៣សំណើ។ ដូច្នេះសរុបសំណើរជាក់ស្ដែងមានចំនួន ១២៨សំណើ។ បើតាមរបាយការណ៍ពីគណៈបញ្ជាការដឹកនាំប្រតិបត្តិការនៃក្រុមការងារអនុវត្តន៍ច្បាប់ ដឹកនាំដោយ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា ក្នុងចំណោម ១២៨សំណើនោះ មានជនបរទេស ៣៧៥នាក់ (ស្រី៣១នាក់)ស្មើ១០ សញ្ជាតិ ក្នុងនោះសញ្ជាតិបរទេស រួមមាន ចិន ថៃ បង់ក្លាដេស ប៉ាគីស្ថាន ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន ឥណ្ឌា និងឥណ្ឌូណេស៊ី។ សម្ដេចក្រឡាហោមគូសបញ្ជាក់ទៀតថា៖ «ជាលទ្ធផល ក្នុងចំណម ១២៨សំណើនោះ សមត្ថកិច្ចយើង បានស្រាវជ្រាវរកឃើញ ចំនួន ៧៥សំណើ ស្មើនឹងមនុស្ស ចំនួន ១៨៤នាក់ (ស្រី២០នាក់) ៧សញ្ជាតិ ដោយសមត្ថកិច្ចសង្គ្រោះបានជនរងគ្រោះ ចំនួន ១០នាក់ ឃាត់ខ្លួន១៣នាក់។ ក្រៅពីនេះ មានសំណើចំនួន ៦៧ទៀត ត្រូវបានរកឃើញថាគ្រាន់តែជាការស្នើសុំកិច្ចអន្តរាគមន៍ ដើម្បីបានលាឈប់ពីការងារ និងចង់ត្រឡប់ទៅប្រទេសកំណើតវិញ។ ចំពោះសំណើចំនួន៣៣ ស្មើនឹងមនុស្សចំនួន៦៥នាក់ សមត្ថកិច្ចពុំរកឃើញក្នុងទីតាំងតាមសំណើសាមីជនទេ ខណៈសំ ណើដែលនៅសេសសល់ចំនួន ២១ទៀត ស្មើនឹងមនុស្ស ចំនួន ១២៦នាក់ (ស្រី២នាក់) សមត្ថកិច្ចយើងកំពុងស្រាវជ្រាវ»។

សម្ដេចក្រឡាហោមបន្ដថា ក្នុងរយៈពេលត្រីមាសទី១ ឆ្នាំ២០២៣កន្លងទៅនេះ សម ត្ថកិច្ចពាក់ព័ន្ធបានសហការគ្នាធ្វើការយ៉ាងសស្រាក់សស្រាំដើម្បីប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម និងអាជីវកម្មផ្លូវភេទដែលបានធ្វើឱ្យសភាពការណ៍ មានការថយចុះគួរឱ្យកត់សម្គាល់។ ជាក់ស្ដែង បើធៀបនឹងរយៈពេលដូចគ្នាចាប់ពីពេលចាប់ផ្ដើមទទួលសំណើ យើងពិនិត្យឃើញថា សំណើសុំកិច្ចអន្តរាគមន៍ បានថយចុះ ៧៨ភាគរយ ពោលគឺពី៦០៥ មកនៅត្រឹ ម១២៨សំណើ។

ក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៣នេះ តាមការកត់សម្គាល់ឃើញថាខេត្តឧត្តរមានជ័យ ខេត្តកោះ កុង កណ្ដាល និងព្រះសីហនុ មានសំណើច្រើនករណី។ សម្ដេចក្រឡាហោម សូមបញ្ជាក់ជូនថា អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចកម្ពុជា នៅតែបន្តជំរុញសកម្មភាពក្នុងការត្រួតពិនិត្យ និងបង្ក្រាបទីតាំងអាជីវកម្ម ក្នុងករណីមានសំណើ ឬមានព័ត៌មានជាក់លាក់ពាក់ព័ន្ធទៅនឹងបទល្មើស ការបង្ខាំងមនុស្ស ការរឹតត្បិតសេរីភាព ការធ្វើទារុណកម្ម អំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ការលួច លាក់បើ កអាជីវកម្មល្បែង ស៊ីសងខុសច្បាប់គ្រប់ប្រភេទ ព្រមទាំងស្រាវជ្រាវរកជនល្មើស ដើម្បីផ្ត ន្ទាទោសតាមច្បាប់។

សម្ដេចក្រឡាហោម ស ខេង បានអះអាងដែរថា៖ «យើងនឹងបន្តពិនិត្យ លើសំណើសុំអន្តរាគមន៍ដែលត្រូវបានបិទជាបណ្តោះអាសន្ន ដើម្បីវាយតម្លៃ និងបន្តការងារ ស្រាវជ្រាវ ស្វែងរកតាមសំណើ ឬសំណូមពរ សំដៅធានាសុវត្ថិភាពឱ្យបានដាច់ខាតដល់ ជនបរ ទេសដែលស្នើសុំអន្តរាគមន៍ ព្រមទាំងស្រាវជ្រាវស៊ើបអង្កេតឱ្យបានហ្មត់ចត់ និងចាត់វិធានការ ឱ្យបានម៉ឺងម៉ាត់ចំពោះជនបរទេសដែលប្ដឹងបំប៉ោងព័ត៌មាន ឬបំពុលបរិយាកាសសង្គម ដោយ សារតែប្រយោជន៍ផ្ទាល់ខ្លួន៕ដោយ៖ ចាន់ សុធីវង្ស សម្រួលផ្សាយដោយ៖ ធូ កុសល

website_news/2023220501.txt · Last modified: 2023/05/22 09:59 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki