website_news:2023220601

មន្ត្រី៖ រាជរដ្ឋាភិបាល ខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការដោះស្រាយបញ្ហាកេងប្រវ័ញ្ច និងការរំលោភបំពានលើកុមារ

https://freshnewsasia.com/index.php/en/localnews/296444-2023-06-21-03-29-08.html 2023-06-21 10:29am

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការដោះស្រាយបញ្ហាកេងប្រវ័ញ្ច និងការរំលោភបំពានលើកុមារ។ នេះបើតាមលោក យ៉ែម ច័ន្ទណារុំ អគ្គលេខាធិការង នៃអគ្គលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៃក្រសួងមហាផ្ទៃ។

លោកបានថ្លែងបែបនេះ ពេលតំណាងលោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស បើកសិក្ខាសាលាពិគ្រោះយោបល់ និងផ្ទៀងផ្ទាត់របាយការណ៍សិក្សាវិភាគពីស្ថានភាពការកេងប្រវ័ញ្ចលើកុមារនៅកម្ពុជា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ នៅភោជនីយដ្ឋានទន្លេបាសាក់ ២ ជាមួយអង្គការ Terre des Hommes ។ បើតាមលោក យ៉ែម ច័ន្ទណារុំ ក្នុងការដោះស្រាយបញ្ហាកេងប្រវ័ញ្ច និងការរំលោភបំពានលើកុមារ រាជរដ្ឋាភិបាលបានបង្កើតផែនការសកម្មភាពជាតិជាច្រើនដើម្បីកាត់បន្ថយពលកម្មកុមារ និងការលុបបំបាត់ទម្រង់អាក្រក់បំផុតនៃពលកម្មកុមារជាដើម។ លោកស្រី ប៊ូស្រា ហ្ស៊ុលហ្វីកា នាយិកាប្រចាំតំបន់អាស៉ីនៅអង្គការ Terre des Hommes បានលើកឡើងថា បញ្ហាកេងប្រវ័ញ្ចតាមរូបភាពនានាចំពោះកុមារនៅកម្ពុជាបានធ្លាក់ចុះ។ លោកស្រី បានបន្តថា ទោះធ្លាក់ចុះក៏ពិតមែន ប៉ុន្តែវានៅតែមានការព្រួយបាម្ភនៅឡើយ ដូច្នេះទាមទារឲ្យភាគីពាក់ព័ន្ធទាំងអស់រួមគ្នាដោះស្រាយបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាកាត់បន្ថយការរំលោភបំពានចំពោះកុមារ ដែលជាជនរងគ្រោះ។

នៅក្នុងអង្គសិក្ខាសាលានេះ ភាគីរាជរដ្ឋាភិបាល និងអង្គការសង្គមស៉ីវិល បានសន្យាថា ពួកគេនឹងខិតខំចាប់ដៃគ្នាបន្ថែមទៀត ដើម្បីដោះស្រាយ និងការពារកុមារឲ្យរួចផុតពីការរំលោភបំពាន ខណៈភាគីទាំងពីរបានលើកឡើងថា ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមរយៈទេសចរណ៍បានធ្លាក់ចុះ ប៉ុន្តែភាគីពាក់ព័ន្ធនៅបារម្ភចំពោះការកេងប្រវ័ញ្ច និងរំលោភបំពានតាម រយៈប្រព័ន្ធអនឡាញ៕

website_news/2023220601.txt · Last modified: 2023/06/22 09:58 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki