website_news:2023220802

ក្រសួងការបរទេសតៃវ៉ាន់ និងរដ្ឋអាជ្ញា Kaohsiung ត្រូវបានគេរិះគន់ជុំវិញករណីឆបោកការងារនៅកម្ពុជា និងនៅកន្លែងផ្សេងទៀត

https://www.khmertimeskh.com/501346410// Khmer Times August 21, 2023

អាជ្ញាធរ Control Yuan កាលពីថ្ងៃសុក្រ បានរិះគន់ក្រសួងការបរទេស និងការិយាល័យរដ្ឋអាជ្ញាស្រុក Kaohsiung ជុំវិញករណីជាច្រើន ដែលពាក់ព័ន្ធនឹងជនជាតិតៃវ៉ាន់ ត្រូវបានគេបោកបញ្ឆោតឱ្យទៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដោយពួកគេត្រូវបានគេបង្ខំឱ្យធ្វើការឱ្យក្រុមឆបោក។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកឃ្លាំមើលរដ្ឋាភិបាលបាននិយាយថា សមាជិកអាជ្ញាធរ Control Yuan លោក Yeh Ta-hua និង លោក Chi Hui-jung នឹងធ្វើសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី២១ ខែសីហា ដើម្បីរៀបរាប់លម្អិតអំពីមូលហេតុក្នុងការរិះគន់។ អ្នកទាំងពីរកំពុងស៊ើបអង្កេតករណីដែលមានជនជាតិតៃវ៉ាន់មួយចំនួនធំត្រូវបានគេបោកបញ្ឆោតដោយផ្តល់ការងារក្លែងក្លាយនៅប្រទេសកម្ពុជា ឬមីយ៉ាន់ម៉ា ដោយគិតថាពួកគេនឹងទទួលបានប្រាក់ខែច្រើន ក្នុងតំណែងលេខា ឬជាបុគ្គលិកសេវាកម្មអតិថិជន។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅពេលដែលមានជនរងគ្រោះត្រូវបានបង្ខំឱ្យផ្តល់ឯកសារអត្តសញ្ញាណរបស់ពួកគេ ពួកគេមិនត្រូវបានអនុញ្ញាតឱ្យចាកចេញពីបរិវេណឡើយ ។ ជនរងគ្រោះត្រូវបានបង្ខំអោយបោកប្រាស់ជនជាតិចិនផ្សេងទៀតតាមទូរស័ព្ទ ឬផ្ញើសារ ហើយអ្នកដែលដែលមិនធ្វើតាម ត្រូវបានគេធ្វើទារុណកម្ម នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ។

លោក Yeh Ta-hua និង លោក Chi Hui-jung បាននិយាយថាពួកគេនឹងស៊ើបអង្កេតថាតើអាជ្ញាធរតៃវ៉ាន់បានចាត់វិធានការបុរេសកម្ម ក្នុងការបង្រ្កាបឧក្រិដ្ឋកម្មដែលបានរៀបចំដោយរបៀបណា ថាតើពួកគេបានធ្វើការផាកពិន័យដល់ភាគីដែលមានកំហុសបានត្រឹមត្រូវដែរឬទេ និងបានផ្តល់ជនរងគ្រោះនូវជំនួយសំខាន់ៗ និងថាតើពួកគេបានបង្កើនមន្ត្រីស៊ើបអង្កេតឧក្រិដ្ឋកម្មដើម្បីការពារករណីស្រដៀងគ្នា កុំឱ្យកើតមានជាថ្មីម្តងទៀតដែរឬអត់៕ Focus Taiwan

website_news/2023220802.txt · Last modified: 2023/08/22 11:02 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki