website_news:2023221102

ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បន្តពង្រឹងកិច្ចសហការជាមួយអង្គការ IGM ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស

https://www.hotnews-asia.com/detail/229923 ចេញផ្សាយ ថ្ងៃទី 20 ខែ វិច្ឆិកា ឆ្នាំ 2023

ភ្នំពេញ៖ នៅថ្ងៃចន្ទ ៨កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០២៣ លោក ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានដឹកនាំលោកស្រី ស្នងការង លោកនាយការិយាល័យ លោក-លោកស្រី នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយប្រតិភូអង្គការ IGM នៅសាលប្រជុំនគរភ្នំ នៃស្នងការដ្ឋាននគរបាលខេត្ត។

នាឱកាសនោះ ភាគីទាំងពីរ បានសំណោះសំណាល ចែករំលែកបទពិសោធន៍ និងបន្តពង្រឹងកិច្ចសហការលើកិច្ចការងារ បង្ការទប់ស្កាត់ការជួញដូរមនុស្ស, ការជួញដូរកម្លាំងពលកម្មកុមារ, ការកេញប្រវ័ញ្ញកុមារតាមផ្ទះ ឬតាមក្រុមហ៊ុន សហគ្រាស។ បន្តកិច្ចសហការ ស្រាវជ្រាវបទល្មើសពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សពីក្រៅប្រទេស ដែលខាងកម្ពុជាបានបង្រ្កាប ដោយសហការជាមួយខាងជំនាញអន្តោប្រវេសន៍ ឬសន្តិសុខរហូតទទួលបានជោគជ័យ, បន្តកិច្ចសហការក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងប្រទេស និងឆ្លងដែន និងបន្តកិច្ចសហការបណ្តុះបណ្តាលផ្នែកជំនាញ ដល់មន្ត្រីនគរបាលជាតិបន្ថែមទៀតផងដែរ ៕

website_news/2023221102.txt · Last modified: 2023/11/22 12:11 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki