website_news:2023221103

កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសការជួញដូរមនុស្ស ចុះបង្រ្កាបហាងម៉ាស្សា លក់កាហ្វេមួយកន្លែង និងឃាត់ខ្លួនស្រ្តីម្នាក់ច្រឡំរួចប្រើប្រាស់ហិង្សាបណ្តាលឲ្យរងរបួស

https://cen.com.kh/archives/713980.html Posted ByPen Srey Neat November 21, 2023

ភ្នំពេញ ៖ ហាងម៉ាស្សា និងលក់ការហ្វេរយីហោ៩៩មួយកន្លែង ត្រូវបានកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសការជួញដូរមនុស្ស និងការពារអនីតិជន បានចុះឆ្មក់បង្ក្រាប និងឃាត់ខ្លួនស្រ្តីជាអ្នកលក់កាហ្វេម្នាក់ច្រឡំ រួចបានប្រើប្រាស់ហិង្សា បណ្តាលឲ្យរងរបួស ផ្អើលពលរដ្ឋក្នុងភូមិប្រមូលគ្នាជួយអន្តរាគមន៍ភ្លាមៗ។ ហេតុការណ៍ខាងលើនេះ ដែរបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅលើផ្លូវ៨០កែង និងផ្លូវព្រះស៊ីសុវត្តិសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

បើយោងតាមការបញ្ជាក់ពីស្រ្តីម្នាក់ឃើញហេតុការណ៍ខាងលើ បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោងប្រមាណជា១០ និង៣០នាទីយប់ ដោយនារីជាអ្នកបម្រើកាងារនៅក្នុងហាងម៉ាស្សា និងលក់កាហ្វេយីហោ៩៩ម្នាក់ បានទិញកាហ្វេពីស្រ្តីរងគ្រោះ ក្រោយមកស្រ្តីរងគ្រោះរូបនោះ ក៏បានកាន់កាហ្វេមួយថង់យកទៅឲ្យ នារីម៉ាស្សាដល់ខាងមុខហាង ពេលនោះដែរក៏មានជនស៊ីវិលមួយក្រុមមានគ្នា៤នាក់ រួមមានម៉ូតូមួយគ្រឿងនិងរថយន្តមួយគ្រឿងទៀត មិនស្គាល់ម៉ាក ក៏ចុះមកឃាត់ស្រ្តីខាងលើរួមទាំងនារីម៉ាស្សារ រុញចូលទៅក្នុងហាងបន្ទាប់មកដោយស្រ្តីជាអ្នកលក់កាហ្វេ គាត់មិនមានពាក់ព័ន្ធនោះទេ ក៏មានការប្រតាយប្រតប់ធ្វើឲ្យកម្លាំងជំនាញម្នាក់ បានវាយទៅលើស្រ្តីរងគ្រោះបណ្តាលឲ្យរងរបួសត្រង់ក្បាល រួចចាក់សោរជាប់នៅក្នុងហាង ហើយឡើងរថយន្តជិះគេចខ្លួនទៅបាត់ស្រមោល ក្រោយមកទៀតក៏ឃើញមានខាងកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសការជួញដូរមនុស្ស ចុះមកទីតាំងកើតហេតុបន្តផងដែរ។

គួរបញ្ជាក់ផងដែរថា នៅក្នុងការចុះបង្ក្រាបទីតាំងហាងម៉ាស្សា និងលក់កាហ្វេយីហោ៩៩ខាងលើនេះ មានការចូលរួម

ទី១ -ស៊ន មុនី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ទី២-លោកវរៈសេនីយ៍ឯក សំពិសិដ្ឋ អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិង ការពារអនីតិជន

ទី៣-លោក វរៈសេនីយ៍ទោ ហង្សពិសិដ្ឋ ការិយាល័យរង

ទី៣-លោកវរៈសេនីយ៍ទោ ត្រាវ ដារ័ត្ន នាយរងការិយាល័យ(អ្នកកត់ត្រា)

ទី៤-លោក វរៈនីយ៍ទោ ម៉ម សារិទ្ធ រងការិយាល័យ

ទី៥-លោកទេព សុវាត្តិ ជាក្រឡាបញ្ជី

ទី៦- វរៈនីយ៍ទោ គង់សារ៉ាត់ នាយផ្នែក

ទី៧-អនុសេនីយ៍ឯក អ៊ុយ ច័ន្ទ រឹទ្ធី នាយរងផ្នែក

ទី៨- លោកសុខស៊ីណេត មន្រ្តីសាលាសង្កាត់ស្រះចក

បច្ចុប្បន្នកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសការជួញដូរមនុស្ស និងកាពារអនីតិជន បានឃាត់ខ្លួនមនុស្ស៣នាក់ប្រុសម្នាក់ និង ស្រ្តី២នាក់ នាំយកទៅសួរនាំបន្ត នៅនាយកដ្ឋានប្រឆាំងបទល្មើសការជួញដូរមនុស្ស។ ចំណែកឯស្រ្តីដែលត្រូវសមត្ថកិច្ចចាប់ច្រឡំ និងប្រើប្រាស់ហិង្សាបណ្តាលឲ្យរងរបួស ត្រូវបានដោះលែងវិញ៕ រក្សាសិទ្ធដោយ ៖ សា មេត

website_news/2023221103.txt · Last modified: 2023/11/22 12:14 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki