website_news:2023221201

លោកជំទាវ ជូ ប៊ុនអេង អនុញ្ញាតឲ្យ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំកម្ពុជាចូលជួបពិភាក្សាការងារ

https://www.hotnews-asia.com/detail/244835 ចេញផ្សាយ ថ្ងៃទី 21 ខែ ធ្នូ ឆ្នាំ 2023

ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនិងអំពើរជួយដូរមនុស្ស(គ.ជ.ប.ជ) បានអនុញ្ញាតឲ្យ ឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ នាទីស្តីការក្រសួង។

ក្នុងជំនួបពិភាក្សារវាងលោកជំទាវ អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនិងអំពើរជួយដូរមនុស្ស(គ.ជ.ប.ជ) និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំកម្ពុជា នេះគឺធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ (កម្ពុជា-ឥណ្ឌូនេស៊ី) ដែលអាចធ្វើទៅបានលើវិស័យផ្សេងៗជាច្រើន ដែលទាក់ទងនឹងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សឱ្យកាន់តែមានប្រសិទ្ធភាពក្នុងដែនសមត្ថកិច្ចប្រទេសទាំងពីរ ៕

website_news/2023221201.txt · Last modified: 2023/12/22 10:58 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki