website_news:2023230203

ម៉ាឡេស៊ីស្នើសុំអោយមានច្បាប់តឹងរ៉ឹងជាងនេះ ដើម្បីការពារពលរដ្ឋពីការឆបោកការងារនៅកម្ពុជា និងនៅប្រទេសផ្សេងទៀត

https://www.khmertimeskh.com/501244072// Khmer Times February 23, 2023

គិតត្រឹមថ្ងៃទី២០ ខែកុម្ភៈ ក្រសួងការបរទេសបានទទួលរបាយការណ៍ចំនួន៥៧២ករណីពាក់ព័ន្ធនឹងជនជាតិម៉ាឡេស៊ីដែលជាជនរងគ្រោះនៃ “ការឆបោកការងារ” ។ អនុរដ្ឋមន្ត្រីការបរទេស លោក Datuk Mohamad Alamin បាននិយាយថា របាយការណ៍នេះត្រូវបានទទួលតាមរយៈស្ថានទូតម៉ាឡេស៊ីនៅទីក្រុងបាងកក ភ្នំពេញ វៀងចន្ទន៍ និងយ៉ាំងហ្គោន ។ “ក្នុងចំណោមចំនួននេះ ជនរងគ្រោះចំនួន៤០៣ នាក់ត្រូវបានជួយសង្គ្រោះដោយជោគជ័យ ជាមួយនឹងមនុស្ស៣៨២ នាក់ត្រូវបានត្រឡប់ទៅផ្ទះវិញ រួមទាំងមនុស្ស៥ នាក់ដែលបានត្រលប់មកវិញកាលពីថ្ងៃអាទិត្យមុន។ លោកបានបន្តថា៖ «មនុស្ស ២១ នាក់ដែលនៅសេសសល់កំពុងត្រូវបានឃុំខ្លួននៅមន្ទីរឃុំឃាំងរង់ចាំដំណើរការដូចគ្នា ខណៈ ១៦៩ នាក់ផ្សេងទៀតកំពុងត្រូវបានគេតាមដាន»។

នាយករដ្ឋមន្ត្រី Anwar Ibrahim បាននិយាយថា រដ្ឋាភិបាលនឹងពិចារណាលើការរឹតបន្តឹងច្បាប់ដើម្បីការពារប្រជាជនម៉ាឡេស៊ីពីការចាញ់បោកដោយសន្យាផ្តល់ការងារក្លែងក្លាយនៅបរទេស។ លោកបានបន្តថា មានមនុស្សជាច្រើនដែលបានក្លាយជាជនរងគ្រោះ ខណៈក្រុមជនពាលនានាកំពុងលាក់ខ្លួននៅបរទេស រួមមាននៅកម្ពុជា និងមីយ៉ាន់ម៉ា។ “យើងបានប្រកាន់ជំហរតឹងតែង។ យើងក៏សូមដាស់តឿនប្រជាជនម៉ាឡេស៊ីឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីកុំអោយចាញ់បោកគេ។ លោកបានប្រាប់អ្នកសារព័ត៌មានម៉ាឡេស៊ីបន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចការងាររយៈពេលពីរថ្ងៃរបនៅប្រទេសថៃកាលពីពេលថ្មីៗនេះថា “ក្រសួងទំនាក់ទំនង និងឌីជីថល និងនគរបាលកំពុងចាត់វិធានការចាំបាច់ រួមទាំងការរឹតបន្តឹងច្បាប់” ។

ភាគច្រើននៃក្រុមជនពាលទាំងនេះបានទាក់ទាញជនរងគ្រោះដោយប្រើការផ្សាយពាណិជ្ជកម្មការងារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម រួមទាំង Facebook ដោយសន្យាផ្តល់ការងារជាអ្នកបម្រើសេវាអតិថិជននៅបរទេសជាមួយនឹងប្រាក់ខែច្រើន។ នៅពេលមកដល់ លិខិតឆ្លងដែន និងឯកសារធ្វើដំណើររបស់ពួកគេត្រូវបានបំផ្លាញ ហើយជនរងគ្រោះនឹងត្រូវបង្ខំឱ្យធ្វើការជាអ្នកបោកប្រាស់ ឬនៅក្នុងប្រតិបត្តិការល្បែងអនឡាញ។ លោក Mohamad បាននិយាយថា សកម្មភាពដែលធ្វើឡើងដោយស្ថានទូតក្នុងប្រទេសថៃ កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា រួមមានការជួបជាមួយអាជ្ញាធរនៃប្រទេសដែលពាក់ព័ន្ធដើម្បីកំណត់ទីតាំង និងជួយសង្គ្រោះជនរងគ្រោះម៉ាឡេស៊ី ក៏ដូចជាការផ្តល់ជំនួយកុងស៊ុល បន្ទាប់ពីពួកគេត្រូវបានជួយសង្គ្រោះ ដើម្បីឱ្យពួកគេអាចត្រឡប់ទៅផ្ទះវិញ។

ឆ្លើយតបទៅនឹងសំណួរបន្ថែមរបស់ Aminolhuda លើការចំណាយដែលក្រសួងការបរទេសចេញដើម្បីនាំយកជនរងគ្រោះ មកផ្ទះវិញ ហើយថាតើក្រសួងពាក់ព័ន្ធក្នុងការបង់ប្រាក់លោះឬអត់នោះ លោកបាននិយាយថា វាជាបន្ទុករបស់គ្រួសារជនរងគ្រោះ និងសាច់ញាតិ។ “រាល់ការចំណាយលើការធ្វើមាតុភូមិនិវត្តន៍ គឺពិតជាមិនស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ក្រសួងនោះនេះជាទំនួលខុសត្រូវទាំងស្រុងរបស់គ្រួសារ និងញាតិមិត្ត។ លោកបន្តថា៖ «ទីពីរ បញ្ហាសងប្រាក់វិញមិនស្ថិតនៅក្រោមក្រសួង ឬរដ្ឋាភិបាលទេ។ វាក៏ជាការទទួលខុសត្រូវរបស់ក្រុមគ្រួសារ និងញាតិសន្តានរបស់ជនរងគ្រោះផងដែរ»។ Bernama

website_news/2023230203.txt · Last modified: 2023/02/23 14:45 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki