website_news:2023230501

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ៖ សមត្ថកិច្ចកម្ពុជា បន្តទទួលបានបណ្តឹង ៦ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ៦នាក់

http://nokorwatnews.com/archives/1002318 21/05/2023

ភ្នំពេញ៖ បើតាមនាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងថា សមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន ០៦ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ០៦នាក់ ,នេះបេីគិតចាប់ពីម៉ោង ៣៖០០នាទី នាថ្ងៃទី១៨ ដល់វេលាម៉ោង ៣៖០០នាទី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញនេះ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានថ្លែងបញ្ជាក់ថា៖ បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ រួមមាន៖

១៖ សំណើក្នុងបញ្ជីតាមដានរបស់សម្តេចក្រឡាហោម សរុប ៨៨៥ករណី មានមនុស្ស ២,២១០នាក់។

២៖ បានស្រាវជ្រាវស៊ើបអង្កេតបឋម ៨៥២សំណើ និងបិទសំណុំរឿង ២៩៤សំណើ (រកឃើញមនុស្ស ១,២៦៣នាក់, ឃាត់ខ្លួនជនសង្ស័យ ១៣២នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)។

៣៖ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ៣៣ករណី៕ ដោយ៖ សហការី

website_news/2023230501.txt · Last modified: 2023/05/23 09:55 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki