website_news:2023230502

ស្រ្តីជនជាតិហ្វីលីពីនដែលបានក្លែងបន្លំឯកសារអាពាហ៍ពិពាហ៍ជាមួយជនជាតិចិនត្រូវបានហាមឃាត់មិនឲ្យចាកចេញមកកម្ពុជា

https://www.khmertimeskh.com/501294100/ May 21, 2023

ការិយាល័យអន្តោប្រវេសន៍បាននិយាយកាលពីថ្ងៃសុក្រថា ស្រ្តីជនជាតិហ្វីលីពីនម្នាក់ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេស នៅពេលដែលអាជ្ញាធរបានរកឃើញថា នាងបានក្លែងបន្លំឯកសារអាពាហ៍ពិពាហ៍របស់នាងជាមួយជនជាតិចិនដែលរស់នៅកម្ពុជា។ ស្រ្តីជនជាតិហ្វីលីពីនដែលត្រូវបានគេសង្ស័យថាជាជនរងគ្រោះនៃការជួញដូរត្រូវបានន្ត្រីអន្តោប្រវេសន៍ហាមឃាត់មិនឱ្យឡើងយន្តហោះកាលពីថ្ងៃទី១ ខែឧសភា នៅអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino “បន្ទាប់ពីនាងបានបង្ហាញលិខិតបញ្ជាក់អាពាហ៍ពិពាហ៍ដ៏គួរឱ្យសង្ស័យ” ។ ក្រៅពីភាពមិនស្របគ្នា និងមាន”ភាពមិនស៊ីសង្វាក់គ្នាជាច្រើន” ដែលបានរកឃើញនៅក្នុងឯកសាររបស់នាង។

យោងតាមការិយាល័យអន្តោប្រវេសន៍បានឱ្យដឹងថា ស្រ្តីជនជាតិហ្វីលីពីន ដែលមិនបញ្ចេញឈ្មោះរូបនេះបានជួលគេអោយរៀបចំឯកសារធ្វើដំណើររបស់នាង និងបានបង់ប្រាក់ចំនួន ៣៥,០០០ ប៉េសូ ដែលចេញដោយប្តីក្លែងក្លាយរបស់នាង។ តាមការត្រួតពិនិត្យកំណត់ត្រាធ្វើដំណើររបស់ប្តីក្លែងក្លាយនាងបានបង្ហាញថាជននេះត្រូវបានហាមឃាត់មិនឱ្យចូលប្រទេសហ្វីលីពីនដោយមន្រ្តីអន្តោប្រវេសន៍នៅអាកាសយានដ្ឋាន NAIA កាលពីខែកញ្ញាឆ្នាំមុន ដោយផ្អែកលើហេតុផលថាជននេះអាចនឹងត្រូវរងការពិន័យជាសាធារណៈ” ។ លិខិតបញ្ជាក់អាពាហ៍ពិពាហ៍បានបង្ហាញអោយដឹងថា អាពាហ៍ពិពាហ៍របស់ពួកគេបានធ្វើឡើងនៅក្នុងខែតុលាឆ្នាំមុន ឬមួយខែបន្ទាប់ពីប្តីក្លែងក្លាយរូបនេះត្រូវបានហាមឃាត់មិនឱ្យចូលប្រទេសហ្វីលីពីន”។ ស្នងការអន្តោប្រវេសន៍លោក Norman Tansingco បាននិយាយថា ការប្រើប្រាស់ឯកសារអាពាហ៍ពិពាហ៍ក្លែងក្លាយ ដើម្បីគេចពីការត្រួតពិនិត្យគឺជា “ល្បិចចាស់ដែលមិនមានប្រសិទ្ធភាពទៀតនោះទេ” ។ ABS-CBN News

website_news/2023230502.txt · Last modified: 2023/05/23 09:57 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki