website_news:2023230505

អន្តោប្រវេសន៍ហ្វីលីពីន ឃាត់ខ្លួនស្រ្តីជនជាតិហ្វីលីពីនម្នាក់ដែលសង្ស័យថាចាញ់បោកក្រុមជួញដូរមនុស្សនៅកម្ពុជា

https://www.khmertimeskh.com/501294567//?p=1294567 Khmer Times May 22, 2023

ការិយាល័យអន្តោប្រវេសន៍ហ្វីលីពីននៅអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino (NAIA) បាននិយាយកាលពីថ្ងៃសុក្រថា មន្ត្រីការិយាល័យអន្តោប្រវេសន៍ហ្វីលីពីនបានជួយសង្គ្រោះស្ត្រីម្នាក់ខណៈដែលនាងព្យាយាមចាកចេញពីប្រទេសដោយប្រើឯកសាររៀបអាពាហ៍ពិពាហ៍ក្លែងក្លាយ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ១៤ ឧសភា នៅអាកាសយាន្ដដ្ឋាន NAIA នៅពេលដែលស្រ្តីរូបនេះត្រូវបានហាមឃាត់មិនអោយឡើងយន្តហោះ Air Asia ទៅកាន់ទីក្រុង Kuala Lumpur បន្ទាប់មកទីក្រុងភ្នំពេញ។

លោក Norman Tansingco ប្រធានអង្គភាពត្រួតពិនិត្យ និងអនុវត្តច្បាប់ធ្វើដំណើរ របស់អន្តោប្រវេសន៍ហ្វីលីពីនបាននិយាយថាស្រ្តីរូបនេះបានបង្ហាញលិខិតបញ្ជាក់អាពាហ៍ពិពាហ៍ក្លែងក្លាយ ដែលនាងបានអះអាងថានាងនឹងទៅជួបប្តីរបស់នាងនៅកម្ពុជា។ ក្រៅពីភាពមិនស្របគ្នា និងមាន”ភាពមិនស៊ីសង្វាក់គ្នាជាច្រើន” ដែលបានរកឃើញនៅក្នុងឯកសាររបស់នាង។ យោងតាមការិយាល័យអន្តោប្រវេសន៍បានឱ្យដឹងថា ស្រ្តីជនជាតិហ្វីលីពីនដែលមិនបញ្ចេញឈ្មោះរូបនេះបានជួលគេអោយរៀបចំឯកសារធ្វើដំណើររបស់នាង និងបានបង់ប្រាក់ចំនួន ៣៥,០០០ ប៉េសូ ដែលចេញដោយប្តីក្លែងក្លាយរបស់នាង។

តាមការត្រួតពិនិត្យកំណត់ត្រាធ្វើដំណើររបស់ប្តីក្លែងក្លាយនាងបានបង្ហាញថាជននេះត្រូវបានហាមឃាត់មិនឱ្យចូលប្រទេសហ្វីលីពីនដោយមន្រ្តីអន្តោប្រវេសន៍នៅអាកាសយានដ្ឋាន NAIA កាលពីខែកញ្ញាឆ្នាំមុន ដោយផ្អែកលើហេតុផលថាជននេះអាចនឹងត្រូវរងការពិន័យជាសាធារណៈ” ។ លិខិតបញ្ជាក់អាពាហ៍ពិពាហ៍បានបង្ហាញអោយដឹងថា អាពាហ៍ពិពាហ៍របស់ពួកគេបានធ្វើឡើងនៅក្នុងខែតុលាឆ្នាំមុន ឬមួយខែបន្ទាប់ពីប្តីក្លែងក្លាយរូបនេះត្រូវបានហាមឃាត់មិនឱ្យចូលប្រទេសហ្វីលីពីន”។ លោក Norman Tansingco បាននិយាយថា អន្តរាគមន៍ជោគជ័យនៅក្នុងករណីជួញដូរនេះ បង្ហាញពីការប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងសកម្មភាពខុសច្បាប់នៅព្រលានយន្តហោះក្នុងប្រទេស។ Manila Bulletin

website_news/2023230505.txt · Last modified: 2023/05/23 10:01 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki