website_news:2023240203

មកដល់ពេលនេះ មានពលករកម្ពុជា ធ្វើការនៅក្រៅប្រទេស សរុបជាង ១លាន ៣២ម៉ឺននាក់ នៅថៃច្រើនជាងគេ

https://kohsantepheapdaily.com.kh/article/1690483.html?utm_source=telegram&utm_medium=click&utm_campaign=channeltelgram ភ្នំពេញ២៣ ខែ កុម្ភៈ ឆ្នាំ ២០២៣ ម៉ោង ២០:០៤

ភ្នំពេញ៖ រហូតមកដល់បច្ចុប្បន្ន មានពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្រៅប្រទេស សរុបមានចំនួន ១ ៣២១ ៥០៦នាក់។ នេះបើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

របាយការណ៍ ដែលបានប្រកាសក្នុងសន្និបាតក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្ហាញថា រហូតមកដល់បច្ចុប្បន្ន បានផ្តល់ឱកាសការងារជូនពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្រៅប្រទេស សរុបមានចំនួន ១ ៣២១ ៥០៦នាក់។ ក្នុងនោះ ប្រទេសថៃ មានចំនួន ១ ២៣១ ៥០៨នាក់។ កូរ៉េ ៤៩ ៧៣៨នាក់។ ជប៉ុន ១៦ ៥៦២នាក់។ ម៉ាឡេស៊ី ២២ ៦២១នាក់។ សឹង្ហបុរី ៨៥១នាក់។ តំបន់រដ្ឋបាលពិសេសហុងកុង ២១៥នាក់ និងអារ៉ាប់ប៊ីសាអូឌីត ១១នាក់។ ក្រសួងការងារ ក៏បានប្រកាសថា ជាមធ្យម ពលករកម្ពុជា ដែលធ្វើការនៅក្រៅប្រទេស បានបញ្ជូនប្រាក់បញ្ញើមកក្នុងប្រទេសវិញ ក្នុងមួយឆ្នាំៗ សរុបប្រមាណ ២,៧ប៊ីលានដុល្លារអាម៉េរិក ( ២៧០០លានដុល្លារអាម៉េរិក )៕

website_news/2023240203.txt · Last modified: 2023/02/24 15:43 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki