website_news:2023240308

ឃាត់ខ្លួនប្តីប្រពន្ធ២នាក់ ពាក់ព័ន្ធនឹងការ ធ្វើទារុណកម្មលើកុមារ ក្រោមអាយុ ១៨ ឆ្នាំ នៅក្រុងតាខ្មៅ

https://cen.com.kh/archives/637893.html Posted ByPen Srey NeatMarch 23, 2023

ខេត្តកណ្តាល៖ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានសហការជាមួយ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល កាលពីថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២៣ បានចុះបង្រ្កាប និងឃាត់ខ្លួនប្តីប្រពន្ធ២នាក់ ពាក់ព័ន្ធនឹងបទល្មើសកេងប្រវ័ញ្ច ពលកម្ម និងទារុណកម្មលើកុមារ ប្រព្រឹត្តនៅផ្ទះរបស់ជនសង្ស័យ ស្ថិតនៅភូមិ ព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យប្តីប្រពន្ធ២នាក់ខាងលើមាន៖ ១- ឈ្មោះ សុខ សូដា ភេទប្រុស អាយុ ៥៥ ឆ្នាំ មុខរបរ ម៉ៅការសំណង់ ។២ -ឈ្មោះ គីម ឡេង ភេទស្រីអាយុ ៤៩ ឆ្នាំ មុខរបរលក់ដូរ បាយម្ហូប អ្នកទាំងពីរនាក់ មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល។ ចំណែកឯ ជនរងគ្រោះ មានចំនួន ពីរនាក់ មាន៖១- ក្មេងប្រុស អាយុ១៨ឆ្នាំ និង២ – ក្មេងស្រី អាយុ១៦ឆ្នាំ អ្នកទាំងពីរ មានទីលំនៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បច្ចុប្បន្ន, ជនសង្ស័យទាំងពីរនាក់ ប្តីប្រពន្ធ ខាងលើ ត្រូវបានបញ្ជូនទៅកាន់ការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រៀបចំបែបបទ និងកសាងសំណុំរឿង បញ្ជូនបន្តទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

website_news/2023240308.txt · Last modified: 2023/03/24 09:37 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki