website_news:2023240402

ពលករខ្មែរចាប់ផ្តើមត្រឡប់ទៅប្រទេសថៃវិញ

https://kohsantepheapdaily.com.kh/article/1722554.html? utm_source=telegram&utm_medium=click&utm_campaign=channeltelgram បន្ទាយមានជ័យ១៩ ខែ មេសា ឆ្នាំ ២០២៣ ម៉ោង ១៤:៤៣

ខេត្តបន្ទាយមានជ័យ ៖ ក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរហើយ ពលករបានចាប់ផ្តើមត្រឡប់ចូលទៅប្រទេសថៃវិញ ដើម្បីធ្វើការដោយស្របច្បាប់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតជាហូរហែ ក្រោយពួកគេបានទៅជួបជុំក្រុមគ្រួសានៅស្រុកកំណើតរៀងខ្លួនៗ ខណៈពលករខុសច្បាប់បញ្ជូនពីថៃតាមរថយន្តទ្រុងមានជាង២០០០នាក់ រយៈពេល៣ខែ ដើម ឆ្នាំ២០២៣ ។ នៅចំណុចបំពេញបែបបទចេញក្រៅប្រទេសច្រកទ្វារអន្តរជាតិប៉ោយប៉ែត គេឃើញមានពលករតម្រង់ជួរត្រៀបត្រា ដើម្បីបំពេញឯកសារឆ្លងចូលទៅទឹកដីថៃ ខណៈឥវ៉ាន់ ឬកាបូបរបស់ពួកគេជួលរទេះកម្មករអូសចូលព្រោងព្រៀត ។

អ្នកបើកបររថយន្តសាំយ៉ុងប៉ោយប៉ែត-កំពង់ធំម្នាក់និយាយថា រថយន្តខ្លួនវិលជុំរហូតមិនបានសម្រាកទេ ព្រឹកដឹកអ្នកដំណើរពីកំពង់ធំ, សៀមរាបមកក្រុងប៉ោយប៉ែត ។ លុះវេលារសៀលត្រូវត្រឡប់ទៅវិញ ដើម្បីប្រមូលដឹកពលករជាម៉ូយតាមផ្ទះ ។ ព្រឹកស្អែកបន្តបើទោះជាកាវិលត្រឡប់ពីប៉ោយប៉ែតទៅកំពង់ធំ មានអ្នកជិះតិចតួច ឬអត់ក៏ដោយ ។ ប៉ុន្តែថា ត្រឹមរយៈពេលយ៉ាងយូរ៤ទៅ៥ថ្ងៃ ក្រោយពិធីបុណ្យជាតិតែប៉ុណ្ណោះ។ អ្នកបើកបររថយន្តរូបនេះបន្តថា អ្នកដំណើរដែលខ្លួនដឹកជញ្ជូនមួយរយៈខ្លីនេះ ៩០%ជាពលករខ្មែរទៅមកប្រទេសថៃ ។សមត្ថកិច្ចឈរជើងនៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតម្នាក់ប្រាប់កោះសន្តិភាពថា ចាប់ពីព្រឹកថ្ងៃទី១៧ ដល់ថ្ងៃទី១៩ មេសា នេះ ឃើញមានពលករត្រឡប់ទៅប្រទេសថៃជាបន្តបន្ទាប់ ប៉ុន្តែមិនច្រើនកកកុញដូចរយៈពេល២ទៅ៣ថ្ងៃមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលពួកគេត្រឡប់ពីប្រទេសថៃឡើយ។

website_news/2023240402.txt · Last modified: 2023/04/24 09:13 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki