website_news:2023240406

ពលករខ្មែរធ្វើការនៅថៃសម្រុកទៅវិញក្រោយបញ្ចប់បុណ្យចូលឆ្នាំខ្មែរ

https://www.kampucheathmey.com/local-news/498468 ថ្ងៃព្រហស្បតិ៍ ២០ មេសា ២០២៣ deth leng

រយៈពេលប៉ុន្មានថ្ងៃក្រោយសង្ក្រាន្តឆ្នាំថ្មីត្រូវបានបញ្ចប់ គេសង្គេតឃើញថា ពលករខ្មែរដែលបានមកលេងស្រុកកំណើត កំពុងធ្វើដំណើរត្រឡប់ចូលទៅក្នុងប្រទេសថៃវិញដើម្បីបម្រើការងារបន្តសារជាថ្មី។ បើតាមរបាយការណ៍របស់កម្លាំងទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ប្រចាំច្រកអន្តរជាតិភ្នំដីក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង បានឱ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃនេះ មានពលករចេញទៅប្រទេសថៃដោយស្របច្បាប់ក្នុងមួយថ្ងៃៗ មិនក្រោមពីមួយពាន់នាក់ឡើយ ពិសេសគឺនៅថ្ងៃទី ១៨ ខែមេសា កន្លងទៅនេះ។ ប្រភពដដែលបានបន្តថា នៅចំណុចច្រកអន្តរជាតិភ្នំដី មិនមានបញ្ហាអ្វីនោះឡើងសម្រាប់ការបំពេញឯកសារ ដើម្បីត្រឡប់ចូលទឹកដីថៃវិញរបស់បងប្អូនពលករខ្មែរពីសំណាក់មន្រ្តីជំនាញប្រចាំច្រក។

ដោយឡែកនៅច្រកអន្តរជាតិដូងប្រចាំស្រុកកំរៀង ក៏មានពលករវិលត្រឡប់ដូចគ្នា ប៉ុន្តែក៏មានភាពចម្រូងចម្រាស់បន្តិចដែរសម្រាប់មន្ត្រីជំនាញ ជាមួយក្រុមពលករ ដោយសារតែមានជនឆ្លៀតឱកាសកេងយកផលប្រយោជន៍ពីពលករ ខណៈពលករខ្មែរចាំបាច់ត្រូវតែវិលចូលប្រទេសថៃ ប៉ុន្តែដំណឹងដ៏រសើបនេះក៏បានធ្វើឱ្យលោកអភិបាលខេត្ត សុខ លូ ចុះទៅដល់គោលដៅដើម្បីសម្របសម្រួល និងបញ្ចប់បញ្ហាភ្លាមៗនោះដែរ៕

website_news/2023240406.txt · Last modified: 2023/04/24 09:20 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki