website_news:2023240501

ឃាត់ខ្លួនម្ចាស់ហាងខារ៉ាអូខេនិងមេការស្រីម្នាក់ ពាក់ព័ន្ធនឹងការ បើកទីតាំងខារ៉ាអូខេមួយកន្លែង លួចបង្កប់សេវាកម្មផ្លូវភេទ នៅខេត្តកំពង់ស្ពឺ

https://cen.com.kh/archives/661472.html Posted ByPen Srey NeatMay 23, 2023

ខេត្តកំពង់ស្ពឺ៖ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២៣ បានចុះបង្រ្កាប និង ឃាត់ខ្លួនមនុស្សប្រុស-ស្រីចំនួន២នាក់ ម្នាក់ជាម្ចាស់ហាង និងម្នាក់ទៀតជាមេការ ពាក់ព័ន្ធនឹងការ បើកទីតាំងខារ៉ាអូខេមួយកន្លែង លួចបង្កប់សេវាកម្មផ្លូវភេទ ប្រព្រឹត្ត នៅទីតាំងខារ៉ាអូខេមួយកន្លែងដែលមានយីហោ (មាន់ស្រែបន្លែធម្មជាតិ) ស្ថិតនៅភូមិបឹងស្ដុក ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចនគរបាលជំនាញបានឲ្យដឹងថា មនុស្សចំនួន២នាក់ខាងលើមាន៖ ១- ឈ្មោះ យូរ អាត់ ភេទប្រុស អាយុ ៤៥ ឆ្នាំ ( ត្រូវជាម្ចាស់ហាង) ។ ២- ឈ្មោះ លី ខ្មុំ ភេទ ស្រី អាយុ ៣០ ឆ្នាំ ( ត្រូវជាមេការ ) ។ អ្នកទាំងពីរនាក់ មានទីលំនៅ ភូមិបឹងស្ដុក ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ សមត្ថកិច្ចនគរបាលជំនាញបានបញ្ជាក់ថា ក្រោយចុះបង្រ្កាប ទីតាំងខារ៉ាអូខេខាងលើគឺសមត្ថកិច្ចបានរកឃើញបទល្មើសជាក់ស្តែងមានកន្លែងសម្រាប់បម្រើសេវារួមភេទចំនួនពីរបន្ទប់ ។ និងជួយសង្គ្រោះនារីរងគ្រោះដែលបម្រើសេវាផ្លូវភេទនៅទីនោះចំនួន១៨នាក់ ។

បច្ចុប្បន្ន, មនុស្សប្រុស-ស្រីខាងលើ ត្រូវបានបញ្ចូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត កំពង់ស្ពឺ ដើម្បី រៀបចំបែបបទ និង កសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធដោយ ៖ចន្ទា ភា

website_news/2023240501.txt · Last modified: 2023/05/24 10:31 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki