website_news:2023240502

ជនជាប់ចោទវៀតណាមប្រុស-ស្រី ២នាក់ ត្រូវជាប់គុក ម្នាក់ៗ ៨ ឆ្នាំ ដោយសារតែព្រួតគ្នាវាយ ស្ត៩បំរើផ្លូវភេទ ម្នាក់ បណ្តាលឲ្យស្លាប់ ព្រោះខឹងនាង មិនព្រមទទួលភ្ញៀវ

https://cen.com.kh/archives/661379.html Posted ByPen Srey NeatMay 23, 2023

ភ្នំពេញ: ជនជាប់ចោទប្រុស-ស្រី ជនជាតិវៀតណាម ចំនួន២នាក់ កាលពីព្រឹកថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២៣ ត្រូវបានសាលាឧទ្ធរណ៍ រាជធានីភ្នំពេញធ្វើការ ជំនុំជម្រះលើបណ្ដឹងឧទ្ធរណ៍របស់ ពួកគេ ជាប់ពាក់ព័ន្ធនឹងការព្រួតគ្នា វាយ ធ្វើបាប នារីវៀតណាម បំរើផ្លូវភេទម្នាក់ ដែលអ្នកបម្រើការងារ នៅក្នុងហាងម៉ាស្សារបស់ពួកគេ បណ្តាលឲ្យស្លាប់ ពីព្រោះខឹងនឹងជនរងគ្រោះ មិនព្រមទទួលភ្ញៀវ រួចដឹកសពយកទៅវត្ត ដើម្បីបូជា ប្រព្រឹត្ត កាលពីថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នៅផ្ទះជួលលេខ ១៥៨ ផ្លូវលេខ៥៩៨ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

លោក អ៊ឹម វណ្ណៈ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានថ្លែងឲ្យដឹងថា ជនជាប់ចោទទាំង២នាក់ មានឈ្មោះ ឈ្មោះ ង្វៀង យ៉ាំងចូវ ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិវៀតណាម មុខរបរ មេការមើលខុសត្រូវនារីបំរើផ្លូវភេទ និង ម្ចាក់ទៀត ឈ្មោះ ង្វៀង ឆីយុង ភេទស្រី អាយុ ៣៨ ឆ្នាំ ជនជាតិវៀតណាម ជាថៅកែ និង ម្ចាស់ហាង។ ចំណែកឯនារីរងគ្រោះត្រូវជាជនជាតិវៀតណាមដូចគ្នា មានអាយុ អាយុ ២៨ ឆ្នាំ ។ អ្នកទាំង៣នាក់ មានទីលំនៅ ផ្ទះជួលលេខ ១៥៨ ផ្លូវលេខ៥៩៨ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ លោកចៅក្រម បានថ្លែងថា: នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទទាំង២នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១៩ ដាក់ពន្ធនាគាកំណត់ ម្នាក់ៗ ០៨ ឆ្នាំ ពីបទ: ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណភាពនៃជនរងគ្រោះ ផ្តើមគំនិតក្នុងអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណភាពនៃជនរងគ្រោះ ។ តែពួកគាត់បានប្តឹងឧទ្ធរណ៍ ។ ពួកគេ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នៅសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ សំណុំរឿងក្តីនេះ, សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ បានលើកពេលប្រកាសសាលដីកា នៅព្រឹកថ្ងៃទ ១៤ ខែ មិថុនា ឆ្នាំ ២០២៣ ខាងមុខនេះ៕ រក្សាសិទ្ធដោយ ៖ ចន្ទា ភា

website_news/2023240502.txt · Last modified: 2023/05/24 10:33 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki