website_news:2023240701

ឥណ្ឌូណេស៊ីចាប់ខ្លួន១២នាក់ ពីបទជួ.ញដូរមនុស្សមកល.ក់សេរីរា.ង្គនៅកម្ពុជា

https://kohsantepheapdaily.com.kh/article/1774626.html?utm_source=telegram&utm_medium=click&utm_campaign=channeltelgram ២១ ខែ កក្កដា ឆ្នាំ ២០២៣ ម៉ោង ១៦:២៣

ឥណ្ឌូណេស៊ី ៖ ក្រុមមន្ត្រីឥណ្ឌូណេស៊ី កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ បានអះអាងថា អាជ្ញាធរឥណ្ឌូណេស៊ីបានចាប់ខ្លួនមនុស្សចំនួន ១២នាក់ រួមទាំងប៉ូលិសម្នាក់ និងមន្ត្រីអន្តោប្រវេសន៍ម្នាក់ ដែលត្រូវបានចោទប្រកាន់ពីបទជួញដូរមនុស្សចំនួន ១២២នាក់មកប្រទេស កម្ពុជា ដើម្បីលក់ក្រលៀន។ នេះបើយោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ។ ជនសង្ស័យត្រូវបានចោទប្រកាន់ពីបទបំពា.នច្បាប់ជួញដូរមនុស្សរបស់ឥណ្ឌូណេស៊ី និងប្រឈមមុខជាប់ពន្ធនាគារអតិបរមា១៥ឆ្នាំ និងពិន័យជាប្រាក់រហូតដល់៤ម៉ឺនដុល្លារ ប្រសិនបើពួកគេត្រូវបានផ្តន្ទាទោស។

លោក Hengki Haryadi ប្រធានផ្នែកស៊ើបអង្កេតឧក្រិដ្ឋកម្មស្ថាប័នប៉ូលិសហ្សាការតា បានបញ្ជាក់ថា ពួកគេត្រូវបានចោទប្រកាន់ពីបទជ្រើសរើសមនុស្សនៅទូទាំងប្រទេសឥណ្ឌូណេស៊ី តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយបញ្ជូនពួកគេទៅប្រទេសកម្ពុជា ដើម្បីធ្វើការវះកាត់ប្តូរក្រលៀន ដោយជនរងគ្រោះត្រូវបានសន្យាថា នឹងផ្តល់ប្រាក់ចំនួន ៩ពាន់ដុល្លារក្នុងម្នាក់។ លោក Hengki បានថ្លែងប្រាប់អ្នកយកព័ត៌មានថា ជនរងគ្រោះបានយល់ព្រមលក់ក្រលៀនរបស់ពួកគេ ព្រោះពួកគេត្រូវការប្រាក់ចាំបាច់ ដោយសារតែភាគច្រើននៃពួកគេបានបាត់បង់ការងារ អំឡុងពេលជំងឺរាតត្បាតកូវីដ-១៩។

មិនមែនជារឿងចម្លែកទេ សម្រាប់ឥណ្ឌូណេស៊ី ចំពោះការជួញដូរមនុស្សជាចម្បងសម្រាប់កម្លាំងពលកម្ម ហើយជារឿយៗតាមរយៈការបង្ខិតប.ង្ខំ ដោយផ្អែកលើបញ្ហាបំណុល។ ជាក់ស្តែង នៅក្នុងឆ្នាំ ២០១៩ អាជ្ញាធរបានចាប់ខ្លួនមនុស្សចំនួន៨នាក់ ពាក់ព័ន្ធជុំវិញការបង្ក្រាបការជួ.ញដូរមនុស្សដ៏ធំបំផុតមិនធ្លាប់មានរបស់ប្រទេស ដោយមានជនរងគ្រោះប្រហែល ១,២០០នាក់ ត្រូវបាននាំយកទៅក្រៅប្រទេសធ្វើជាអ្នកបម្រើតាមផ្ទះ៕

website_news/2023240701.txt · Last modified: 2023/07/25 09:52 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki