website_news:2023240802

បែកធ្លាយវីដេអូ ថៅកែចិនហៅស្រីស្អាត ថតននលគក ក្នុងបន្ទប់សណ្ឋាគារមួយនៅក្រុងព្រះសីហនុ

https://kohsantepheapdaily.com.kh/article/1790976.html? utm_source=telegram&utm_medium=click&utm_campaign=channeltelgram ២២ ខែ សីហា ឆ្នាំ ២០២៣ ម៉ោង ២១:៤២

ខេត្តព្រះសីហនុ ៖ បែកធ្លាយវីដេអូឃ្លីប នៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ដោយនារីស្រស់ស្អាតម្នាក់ អះអាងថា ត្រូវបានថៅកែចិន ហៅរូបនាងឲ្យមកថតរូបននលគក ក្នុងបន្ទប់សណ្ឋាគារអន្តរជាតិ ហ្វឹងហ្សូវ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ បើតាមគណនីហ្វេសប៊ុកឈ្មោះ Pa Pu បានរៀបរាប់ថា ៖ «នៅជាន់ទី២ បន្ទប់៨២១៧ ថៅកែចិន ហៅមកថតស្រា-ត រូបនាងស្មានហៅមកធ្វើការ កុហកនាង ហើយថា ជូនមកផ្ទះ មកដល់ក្រោម មិនជូនទៀត ថ្លៃតាក់ស៊ី ក៏មិនអោយ ជួញដូរផ្លូវភេទ និងប្រើប្រាស់ គ្រឿងញៀនទៀត បញ្ជាក់តែជាន់ទី២ បន្ទប់៨២១៧ តែប៉ុណ្ណោះ។ ជួយចែករំលែក ចាប់វាអោយអស់ទៅ រូបនាងថា នេះទឹកដីខ្មែរ ប៉ុន្តែវាថា ខ្មែរៗទៅ វាខ្លាចអី ចង់សើច វាមកស្រុកខ្មែរ មើលងាយប្រទេសយើង។ សូមសមត្ថកិច្ចជួយចាត់វិធានការលើសណ្ឋាគារ និងលេខបន្ទប់ ដែលខ្ញុំនិយាយខាងលើមួយនេះផង» ៕

website_news/2023240802.txt · Last modified: 2023/08/24 09:14 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki