website_news:2023241004

ពលរដ្ឋខ្មែររងគ្រោះ ចំនួន ០៥នាក់ ត្រូវបានក្រុមហ៊ុនចិន ក្រុងបាវិត បោកបញ្ជូនមកធ្វើការនៅទីក្រុងឌូបៃ ដោយមិនទទួលបានប្រាក់ខែ និងត្រូវរងការចាប់បង្ខាំងទុក

https://cen.com.kh/archives/704781.html Posted ByPen Srey NeatOctober 22, 2023

ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋកូវ៉ែត នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ បានចេញផ្សាយព័ត៌មានថា ពលរដ្ឋខ្មែររងគ្រោះ ចំនួន ០៥នាក់ ដែលត្រូវបានក្រុមហ៊ុនចិន ក្រុងបាវិត បោកបញ្ជូនមកធ្វើការនៅទីក្រុងឌូបៃ ដោយមិនទទួលបានប្រាក់ខែ និងត្រូវរងការចាប់បង្ខាំងទុក ព្រមទាំងជាប់បណ្តឹងហាមឃាត់ការធ្វើដំណើរត្រលប់មកកម្ពុជាវិញ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ នេះ។

ពួកគាត់ត្រូវបានស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋកូវ៉ែត ជួយដោះស្រាយ និងសម្របសម្រួលជាមួយអាជ្ញាធរអេមីរ៉ាតអារ៉ាប់រួម ឱ្យអាចធ្វើដំណើរត្រលប់ទៅកម្ពុជាវិញ បានដោយសុវត្ថិភាពហើយ។ ចំណែកឯក្រុមហ៊ុនដែលមានទីតាំងក្នុងទីក្រុងឌូបៃនោះ កំពុងឋិតក្នុងចំណាត់ការផ្លូវច្បាប់របស់រដ្ឋអាជ្ញាអេមីរ៉ាតអារ៉ាប់រួម៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

website_news/2023241004.txt · Last modified: 2023/10/24 10:24 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki