website_news:2023250401

ក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរហើយ ពលករបានចាប់ផ្តើមត្រឡប់ចូលទៅ ប្រទេសថៃវិញ

https://www.tnb-news.com/news/365948.html?fbclid=IwAR3eLBviY7IP-h3kr16svy8AzD_u4GFc84T6GyePT8e5MT80hXxOgiBcNjM ចេញផ្សាយ ថ្ងៃទី19 ខែមេសា ឆ្នាំ2023

ខេត្តបន្ទាយមានជ័យ ៖ នៅចំណុចបំពេញបែបបទចេញក្រៅប្រទេស ច្រកទ្វារអន្តរជាតិប៉ោយប៉ែត គេឃើញមានពលករតម្រង់ជួរត្រៀបត្រា ដើម្បីបំពេញឯកសារឆ្លងចូលទៅទឹកដីថៃ ខណៈឥវ៉ាន់ ឬកាបូបរបស់ពួកគេជួលរទេះកម្មករអូសចូលព្រោងព្រៀត ។ ក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរហើយ ពលករបានចាប់ផ្តើមត្រឡប់ចូលទៅប្រទេសថៃវិញ ដើម្បីធ្វើការដោយស្របច្បាប់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតជាហូរហែ ក្រោយពួកគេបានទៅជួបជុំក្រុមគ្រួសានៅស្រុកកំណើតរៀងខ្លួនៗ ខណៈពលករខុសច្បាប់បញ្ជូនពីថៃតាមរថយន្តទ្រុងមានជាង២០០០នាក់ រយៈពេល៣ខែដើមឆ្នាំ២០២៣ ។

សមត្ថកិច្ចឈរជើងនៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតម្នាក់ប្រាប់ថា ចាប់ពីព្រឹកថ្ងៃទី១៧ ដល់ថ្ងៃទី១៩ មេសា នេះ ឃើញមានពលករត្រឡប់ទៅប្រទេសថៃជាបន្តបន្ទាប់ ប៉ុន្តែមិនច្រើនកកកុញ ដូចរយៈពេល២ទៅ៣ថ្ងៃមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលពួកគេត្រឡប់ពីប្រទេសថៃឡើយ។

ស្ត្រីពលករចេញពីកម្ពុជា ម្នាក់និយាយថា នាងនិងពលកររួមអាជីពបានសម្រេចចិត្តទៅធ្វើការលើទឹកដីថៃវិញ តាមការកំណត់របស់ក្រុមហ៊ុនខ្លួន។ ពលករខ្លះនិយាយថា មានពលករមួយចំនួនទៀត មិនទាន់វិលត្រឡប់ទៅប្រទេសថៃវិញនោះទេ ដោយពួកគេនៅជួបជុំក្រុមគ្រួសានៅឡើយ ៕

website_news/2023250401.txt · Last modified: 2023/04/25 07:36 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki