website_news:2023250403

តុលាការកំពូលជម្រះបណ្តឹងសាទុក្ខស្រ្តីជាប់ចោទម្នាក់ ពាក់ព័ន្ធនឹងការនាំពលករខ្មែរច្រើននាក់ ទៅធ្វើការនៅប្រទេសថៃខុសច្បាប់

https://cen.com.kh/archives/650364.html Posted ByPen Srey NeatApril 22, 2023

ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០២៣នេះ បានបើកសវនាការ ជំនុំជម្រះលើបណ្ដឹងសាទុក្ខរបស់ ស្រ្តីជាប់ចោទម្នាក់ ដែលតុលាការថ្នាក់ក្រោម កាត់ទោសដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងបទល្មើស ការនាំចេញដោយមិនស្របច្បាប់ សម្រាប់ឆ្លងដែន និង អំពើលក់ដូរមនុស្សសម្រាប់នាំឆ្លងដែន ប្រព្រឹត្តនៅ ព្រំដែនកម្ពុជាថៃ ក្នុងឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ប្រព្រឹត្តកាលពីអំឡុងឆ្នាំ ២០២១ ។

លោក ជីវ កេង ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃតុលាការកំពូល បានថ្លែងឲ្យដឹងថា ជនជាប់ចោទខាងលើមានឈ្មោះ ផាង ភៀវ ភេទស្រី អាយុ ៣៩ ឆ្នាំ ។ នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទ ឈ្មោះ ផាង ភៀវ ត្រូវបានសាលាដំបូងខេត្តបាត់ដំបង កាលពីថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២១ ផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ៧ ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ : នាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន តាមបញ្ញត្តិមាត្រា ១១ និង មាត្រា ១២ នៃ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងការធ្វើអាជីវកម្មផ្លូវភេទ ។ ស្រ្តីជាប់ចោទប្តឹងរឧទ្ធរណ៍ តែសាលាឧទ្ធរណ៍បាត់ដំបង បានតម្កល់ទណ្ឌកម្មរបស់គាត់រក្សាទុកជាបានការដែល ។ ជនជាប់ចោទ ក៏បានបន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូលទៀត។ ស្រ្តីជាប់ចោទ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១៧ ខែ មិនា ឆ្នាំ ២០២១ នៅឃុំ សើរីមានន័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ សំណុំរឿងក្តីនេះ, តុលាការកំពូលបានលើកពេល ប្រកាសសាលដីកា នៅព្រឹកថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២៣ ខាងមុខ នេះ៕ រក្សាសិទ្ធដោយ ៖ ចន្ទា ភា

website_news/2023250403.txt · Last modified: 2023/04/25 07:39 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki