website_news:2023260106

ឃាត់ខ្លួនយុវជនម្នាក់សង្ស័យចែកចាយសម្ភារៈអាសអាភាសខុសច្បាប់

https://www.kampucheathmey.com/security/453034 ថ្ងៃពុធ ២៥ មករា ២០២៣ដោយ Sokhom Khon

កម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានឃាត់ខ្លួនយុវជនម្នាក់យកមកសាកសួរនៅនាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិ ដោយសង្ស័យថា ជាអ្នកចែកចាយសម្ភារៈអាសអាភាសខុសច្បាប់ជាច្រើនប្រភេទ។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ១០៥អឺ១ហ្សិត ផ្លូវលេខ១២២ ភូមិ១៣ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាវ សុបញ្ញា អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន សហការជាមួយកម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលដោយលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។ ជនសង្ស័យត្រូវបានបញ្ជូនទៅសាកសួរបន្តនៅនាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិ៕ អត្ថបទ៖ សុខុម

website_news/2023260106.txt · Last modified: 2023/01/26 09:46 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki