website_news:2023260601

បានធ្វើអោយពលករខ្មែរ ២នា ក់ស្លាប់ និងអ្នកផ្សេងទៀតរងរបួស

https://www.khmertimeskh.com/501313279/ Khmer Times June 23, 2023

រថយន្តមួយគ្រឿងបើកបុកនិងក្រឡាប់ផ្ងារជើង បណ្តាលឲ្យបុរស២នាក់ស្លាប់ និងមានអ្នករបួសជាច្រើននាក់នៅវេលាម៉ោង២៣និង៣០នាទីម្សិលមិញ។ លោកវរសេនីយ៍ទោ Worachai Sukying ប្រចាំប៉ុស្តិ៍នគរបាល Klong Luang ក្នុងខេត្ត Pathum Thani ទទួលបានដំណឹងអំពីកន្លែងកើតហេតុដែលមានជនរងគ្រោះជាពលករខ្មែរចំណាកស្រុក។

សមត្ថកិច្ចបានប្រទះឃើញរថយន្ត Mitsubishi ពណ៌ទឹកប្រាក់ ក្រឡាប់ផ្ងារជើងឡើងលើ ដោយរងការខូចខាតយ៉ាងដំណំ។ បំណែកឡាន និងរបស់របរផ្ទាល់ខ្លួនត្រូវបានធ្លាក់រាយប៉ាយនៅជុំវិញរថយន្ត ហើយមានអ្នករងរបួសជាច្រើននាក់ដោយក្នុងនោះមានបុរស៦នាក់ និងស្ត្រី ២នាក់ផងដែរ។ បុរស២នាក់ដែលបានស្លាប់នៅកន្លែងកើតហេតុដែរគឺជាជនជាតិខ្មែរ ។ រថយន្តដឹកទំនិញបានរេចង្កូតធ្លាក់ផ្លូវបានក្រឡាប់ផ្ងារជើង និងបណ្តាលឲ្យអ្នករួមដំណើរទាំង៨នាក់ដែលជិះពីក្រោយរថយន្តបានខ្ទាតចេញ។

ក្រុមអ្នកជួយសង្គ្រោះមកពីមូលនិធិ Ruam Katanyu បានជួយ និងដឹកអ្នករបួសភ្លាមៗទៅកាន់មន្ទីរពេទ្យ Thammasat University និងកន្លែងសង្រ្គោះនៅជិតផ្សេងទៀតៗ ដោយឡែក អ្នកបើកបរជាបុរសជនជាតិខ្មែរត្រូវបានគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ Sam Khok។ នឹងមានការស៊ើបសួរបន្ថែម រួមទាំងការធ្វើកោសល្យវិច័យដើម្បីកំណត់ពីមូលហេតុនៃគ្រោះថ្នាក់ និងចាត់ការទៅតាមផ្លូវច្បាប់ ចំណែកយករថយន្ត ដែលរងការខូចខាតក៏បានយកចេញពីកន្លែងកើតហេតុផងដែរ។ សាកសព ត្រូវបានប្រគល់ទៅឱ្យមូលនិធិ Ruam Katanyu ដើម្បីយកទៅធ្វើកោសល្យវិច្ច័យនៅមន្ទីរពេទ្យសាកលវិទ្យាល័យ Thammasat។ ក្រុមគ្រួសារសពនឹងត្រូវបានជូនដំណឹងដើម្បីយកសពមកគោរពវិញ្ញាណក្ខន្ធជាលើកចុងក្រោយ។ The thiager

website_news/2023260601.txt · Last modified: 2023/06/26 09:35 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki