website_news:2023260604

បុរសអាហ្រ្វិកខាងត្បូង ដែលជាប់គាំងនៅកម្ពុជា ក្រោយបោកប្រាស់ការងារនៅថៃ បានត្រឡប់ទៅផ្ទះវិញ

https://www.khmertimeskh.com/501313669/ June 24, 2023

បន្ទាប់ពីជាប់គាំងរយៈពេលប្រាំពីរខែដ៏លំបាក នៅអាស៊ីអាគ្នេយ៍ Xolani Fongo ដែលជាបុរសជនជាតិអាហ្រ្វិកខាងត្បូងដែលបានជួបរឿងស៊យពីការបោកប្រាស់ការងារនៅក្នុងប្រទេសកម្ពុជា និងប្រទេសថៃនោះ បានមកជួបជុំគ្រួសាររបស់គាត់វិញនៅក្រុង Masilo Theunissen ខេត្ត Free State។

បុរសវ័យ២៩ ឆ្នាំរូបនេះបានអង្វរសុំជំនួយជាសាធារណៈបន្ទាប់ពីប្រើអស់លទ្ធភាពទាក់ទងបណ្តាញការទូតនានា។ គាត់បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ OR Tambo នៅរសៀលថ្ងៃពុធ។Fongo បាននិយាយទៅកាន់សមាជិកគ្រួសារ និងសមាជិកសហគមន៍ដែលទទួលស្វាគមន៍គាត់នៅអាកាសយានដ្ឋានដោយពោរពេញដោយក្តីរំភើបក្រៃលែង។“ខ្ញុំចង់អរគុណអ្នកគ្រប់គ្នា។ ខ្ញុំសប្បាយចិត្តនឹងក្តីស្រលាញ់ និងការគាំទ្រដែលអ្នកបានបង្ហាញខ្ញុំ។ មានថ្ងៃមួយដែលខ្ញុំគិតថា ខ្ញុំមិនអាចត្រលប់មកផ្ទះវិញទេ។

គាត់បាននិយាយថា៖ «ពេលខ្លះខ្ញុំយំម្នាក់ឯង ហើយអធិស្ឋានដល់ព្រះអង្គឲ្យលោកបើកផ្លូវឲ្យខ្ញុំត្រឡប់មកផ្ទះវិញ»។ Fongo បានចាកចេញពីអាហ្រ្វិកខាងត្បូង កាលពីខែវិច្ឆិកាឆ្នាំមុន បន្ទាប់ពីទទួលបានអ៊ីមែលពីបុរសម្នាក់ដែលប្រាប់អត្តសញ្ញាណថាឈ្មោះ John Thomas ដោយអះអាងថាជាអ្នកជ្រើសរើសបុគ្គលិកសម្រាប់ក្រុមហ៊ុន Huilong Technology ដែលជាក្រុមហ៊ុនទីផ្សារចិនដែលសន្មត់ថាមានមូលដ្ឋាននៅក្នុងប្រទេសថៃ។ គាត់ត្រូវបានផ្តល់ការងារជាអ្នកឯកទេសពិនិត្យអតិថិជននៅប្រទេសថៃ។ អ្នកបោកប្រាស់នោះ បានផ្តល់ការងារដល់គាត់ដោយអះអាងថាបានឃើញប្រវត្តិរូបរបស់គាត់នៅលើ Pnet ។ នៅពេលដែល Fongo មកដល់ប្រទេសថៃ ទើបគាត់ដឹងថាមានអ្វីមួយខុសប្រក្រតី។ គាត់ត្រូវបានគេនាំទៅប្រទេសមីយ៉ាន់ម៉ាដោយខុសច្បាប់ ហើយនៅពេលដែលគាត់ទៅដល់ទីនោះ គាត់បាននិយាយថាគាត់ត្រូវបានគេបង្ខំឱ្យធ្វើការនៅក្នុងគម្រោងបោកប្រាស់ដែលពាក់ព័ន្ធនឹងការតម្រង់គោលដៅមនុស្សមានទ្រព្យសម្បត្តិនៅសហរដ្ឋអាមេរិក។ គាត់បានចាកចេញពីប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីទទួលបានការងារមួយផ្សេងទៀតនៅកម្ពុជា ហើយវាក៏ក្លាយជាការបោកប្រាស់មួយទៀត។

Neo Tsoai សមាជិកសហគមន៍ដែលទទួលខុសត្រូវលើគំនិតផ្តួចផ្តើមរៃអង្គាសថវិកាសម្រាប់ការត្រឡប់មកវិញប្រកបដោយសុវត្ថិភាពរបស់ Fongo បាននិយាយថាគាត់ដឹងគុណចំពោះការគាំទ្រដែលពួកគេទទួលបានពីសាធារណៈជន។ Tsoai បាននិយាយថាពួកគេរៃអង្គាសប្រាក់បានជាង៤០,០០០រ៉ង់ (40,000R) ក្នុងមួយសប្តាហ៍។ “តំបន់ ANC Lejweleputswa ដឹកនាំដោយប្រធាន Xolile Toki បានសន្យាផ្តល់២០,០០០រ៉ង់ (20, 000 R) ដើម្បីជួយឱ្យបានឆាប់គ្រប់។ “លុយនោះគឹសម្រាប់ទិញសំបុត្រយន្តហោះរបស់គាត់ ហើយយើងក៏ត្រូវចំណាយលើការស្នាក់នៅលើសរបស់គាត់ផងដែរ ពីព្រោះទិដ្ឋាការរបស់គាត់ផុតកំណត់តាំងពីខែមីនា។ យើងក៏ត្រូវចំណាយលើការចំណាយផ្សេងទៀតរួមទាំងគយនៅប្រទេសថៃផងដែរ»។ បន្ទាប់ពីជាប់គាំងនៅអាស៊ីបូព៌ាអស់រយៈពេល៧ខែ Xolani Fongo ដែលជាប់គាំងក្នុងប្រទេសកម្ពុជាបន្ទាប់ពីចាកចេញពីអាហ្វ្រិកខាងត្បូង ពេលទទួលបានការផ្តល់ការងារនៅក្នុងប្រទេសថៃដែលប្រែទៅជាការបោកប្រាស់នោះទីបំផុតបានជួបជុំគ្រួសាររបស់គាត់វិញ។

Tsoai បានបន្ថែមថា នេះនឹងមិនអាចទៅរួចនោះទេ បើគ្មានការអន្តរាគមន៍ពីសាធារណៈជន។គាត់បាននិយាយថា “យើងសូមអរគុណចំពោះទឹកចិត្តសប្បុរសដែលបានឱ្យ Xolani អាចត្រលប់មកវិញ… អ្នកមិនអាចឈ្នះតែម្នាក់ឯងបានទេ ក្នុងជីវិត អ្នកមិនអាចឈ្នះតែម្នាក់ឯង អ្នកត្រូវការព្រះ ហើយអ្នកត្រូវការមនុស្ស។ Tsoai បាននិយាយថាសមតុល្យដែលនៅសល់នឹងយកទៅជួយគ្រួសាររបស់ Fongo ។ “នេះបានជួយផ្គត់ផ្គង់ជីវភាពរបស់ពួកគេ និងបិទគម្លាត និងលាងជម្រះទុក្ខវេទនា”។

ទន្ទឹមនឹងនេះ គ្រួសាររបស់ Fongo បានស្នើសុំឯកជនភាព ហើយបាននិយាយថា គាត់នៅតែមានការប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរចំពោះរឿងសោកសៅនេះ នឹងត្រូវការការប្រឹក្សាផ្លូវចិត្ត។ Iol.co.za

website_news/2023260604.txt · Last modified: 2023/06/26 09:41 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki