website_news:2023261204

នគរបាលកម្ពុជាបដិសេធការចោទប្រកាន់ពីករណីជួញដូរមនុស្សដែលបានអះអាងដោយជនជាតិថៃដែលបានរត់គេចខ្លួន

https://www.khmertimeskh.com/501412438//?p=1412438 December 25, 2023

នគរបាលកម្ពុជាបានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា ជនជាតិថៃ៩នាក់ ដែលទើបនឹងត្រូវបានជួយសង្គ្រោះនៅជិតព្រំដែនកម្ពុជា-ថៃ បានឈ្លោះប្រកែកគ្នា ហើយពួកគេក៏មិនបានរត់គេចពីក្រុមអ្នកជួញដូរមនុស្សដូចដែលបានអះអាងកាលពីមុននោះទេ។ នគរបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃសៅរ៍ ដើម្បីឆ្លើយតបនឹងការចោទប្រកាន់ពីប្រព័ន្ធផ្សព្វផ្សាយថៃ ដែលថា ជនជាតិថៃទាំង៩នាក់ ដែលត្រូវបានជួយសង្គ្រោះនោះត្រូវបានបង្ខំឲ្យធ្វើការខុសច្បាប់ នៅទីតាំងហៅទូរស័ព្ទឆបោកនៅក្រុងប៉ោយប៉ែត។ មន្ត្រីនគរបាលកម្ពុជាបាននិយាយថា ពួកគេបានចុះទៅពិនិត្យអគារមួយក្នុងក្រុងប៉ោយប៉ែត ដែលជនជាតិថៃទាំង ៩ នាក់បានអះអាងថាពួកគេបានដុយអោយឆេះ ហើយព្យាយាមរត់គេចពីក្រុមជនពាល។

យោងតាមការលើកឡើងរបស់ជនរងគ្រោះ ប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថាជនជាតិថៃទាំង៩នាក់បានចូលមកប្រទេសកម្ពុជាដោយសម្ងាត់ បន្ទាប់ពីទទួលបានការងារនៅកាស៊ីណូមួយ ប៉ុន្តែ ក្រោយមកពួកគេបានដឹងថា ជាក់ស្តែងពួកគេបានធ្វើការឱ្យក្រុមឆបោកតាមទូរស័ព្ទនៅទីតាំងនោះ។

ក្រោយការវាយឆ្មក់ នគរបាលបានរាយការណ៍ថា បានរកឃើញជនជាតិថៃ ១៧ នាក់ ក្នុងនោះស្រី ១០ នាក់ និងបុរស ៧ នាក់។ ក្រោយមក ពួកគេត្រូវបាននាំយកទៅកាន់ប៉ុស្តិ៍នគរបាលក្រុងដើម្បីធ្វើការស៊ើបអង្កេតបន្ថែម។ នគរបាលកម្ពុជាបាននិយាយថា ជនជាតិថៃទាំង៩នាក់បានឈ្លោះប្រកែកគ្នាដុតឆេះបន្ទប់ដេក និងបានប្រើអំពើហិង្សាលើសន្តិសុខពេលចូលឃាត់។ នគរបាលបានបន្តថា ដោយសារពួកគេខ្លាចសមត្ថកិច្ចចាប់ខ្លួនមកអនុវត្តច្បាប់ ជនជាតិថៃទាំង៩នាក់នាំគ្នារត់គេចខ្លួនលោតផ្លោះរបង បន្លាលួសនៅជិតច្រកព្រំដែន Ban Klong Luekក្នុងខេត្តស្រះកែវកាលពីថ្ងៃចន្ទ ដែលបានធ្វើអោយមានស្នាមរបួសនៅលើរាងកាយ។ នគរបាលបានបន្តថា សមត្ថកិច្ចយើងរកពុំទាន់ឃើញមានភស្តុតាងពាក់ព័ន្ធដូចការចោទប្រកាន់នោះទេ។

ទោះជាយ៉ាងនេះក្តី អង្គការសង្គមស៊ីវិលមួយឈ្មោះ «បណ្តាញប្រជាជនខេត្តស្រះកែវ» បានអះអាងថា ខ្លួនបានទទួលការសុំអោយជួយសង្រោ្គះពីជនរងគ្រោះប្រមាណ ៣០នាក់ ដែលបានរត់ចេញពីកាស៊ីណូ ដែលជនជាតិថៃទាំង៩នាក់នោះបានធ្វើការ ដើម្បីគេចពីការជួញដូរមនុស្ស។

សមាជិកម្នាក់ក្នុងចំណោមសមាជិកសំខាន់ៗ នៃអ្នកដែលបានរត់គេចខ្លួន គឺ AmarinYihengបាននិយាយថា មេក្រុមជួញដូរមនុស្សនេះ គឺជាជនជាតិចិនឈ្មោះ “Ah Wang” ហើយថាជននេះបានសម្លាប់ និងប្រើអំពើហិង្សាលើពលករថៃនៅកម្ពុជា រួមទាំងប្រព្រឹត្តិអំពើឆបោក។ យោងតាមអ្វីដែលជនជាតិថៃទាំង៩នាក់ ដែលបានរត់គេចខ្លួនបានប្រាប់អាជ្ញាធរថៃថា ជនជាតិថៃចំនួន២០០ នាក់ត្រូវបានបង្ខាំងខ្លួននៅអគារកាស៊ីណូ ហើយខណៈ ដែលពួកគេធ្វើការនៅក្នុងកម្ពុជា ពួកគេត្រូវបានគំរាមកំហែង និងវាយដំ ស្លាប់ ប្រសិនបើពួកគេបដិសេធមិនធ្វើតាមការបញ្ជារ។ ពួកគេក៏បានអះអាងថាបានឃើញជនរងគ្រោះជនជាតិថៃត្រូវបានក្រុមជនពាលបាញ់សម្លាប់។Nation Thailand

website_news/2023261204.txt · Last modified: 2023/12/26 09:54 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki