website_news:2023270101

មន្ត្រីអន្តោប្រវេសន៍ហ្វីលីពីនស្ថិតក្រោមការស៊ើបអង្កេតលើបទចោទប្រកាន់ពាក់ព័ន្ធនឹងការជួញដូរមនុស្សមកកម្ពុជា ដោយមនុស្សពីរនាក់ត្រូវបានចាប់ខ្លួន

https://www.khmertimeskh.com/501226772// Khmer Times January 26, 2023

លោក Norman Tansingco នាយការិយាល័យស្នងការអន្តោប្រវេសន៍ហ្វីលីពីន បានផ្លាស់ប្តូរដំណែងមន្ត្រីអន្តោប្រវេសន៍ ពីររូប បន្ទាប់ពីមានរបាយការណ៍អំពីការជាប់ពាក់ព័ន្ធក្នុងសកម្មភាពជួញដូរនៅអាកាសយានដ្ឋានអន្តរជាតិ Clark (CIA) និងអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino (NAIA) ។ Miles បានមានប្រសាសន៍ថាគាត់បានចាកចេញពីប្រទេសតាមរយៈអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino ខណៈដែលប្រជាជនហ្វីលីពីនមួយចំនួនទៀត ដែលគាត់ស្គាល់នៅក្នុងប្រទេសកម្ពុជាបានចាកចេញតាមរយៈអាកាសយានដ្ឋានអន្តរជាតិ Clark។លោក Tansingco បានមានប្រសាសន៍ថា «យើងបានទទួលព័ត៌មានថា អ្នកទាំងពីរមានទំនាក់ទំនងទៅនឹងក្រុមជួញដូរ យើងកំពុងចាប់ផ្តើមការស៊ើបអង្កេត ដើម្បីផ្ទៀងផ្ទាត់ព័ត៌មាននេះ ហើយប្រសិនបើពិតជាមានភស្តុតាងគ្រប់គ្រាន់ យើងនឹងរៀបចំបញ្ជូនសំណុំរឿងទៅក្រសួងយុត្តិធម៌” ។

ជនរងគ្រោះដែលត្រូវបានជួយសង្គ្រោះ ដែលមានឈ្មោះ Miles បានមានប្រសាសន៍អំពី “ការអម” ពីមន្ត្រីអន្តោប្រវេសន៍ហ្វីលីពីន ដែលអនុញ្ញាតឱ្យពួកគេមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់គោលដៅការងារដែលគួរឱ្យសង្ស័យ។ ការិយាល័យអន្តោប្រវេសន៍ បានមានប្រសាសន៍ថា ជាវិធានការបង្ការ អ្នកទាំងពីរនឹងត្រូវបានចាត់តាំងជាបណ្ដោះអាសន្ន ឱ្យទៅបំពេញការងារនៅការិយាល័យខាងក្រោយ ដោយរង់ចាំការស៊ើបអង្កេត។

អ្នកនាំពាក្យរបស់ការិយាល័យអន្តោប្រវេសន៍ លោក Dana Sandoval បានមានប្រសាសន៍ថា “ការស៊ើបអង្កេតកំពុងបន្ត ហើយយើងក៏នឹងពិនិត្យមើលតួនាទីរបស់អ្នកជ្រើសរើសបុគ្គលិក នៅក្នុងសកម្មភាពជួញដូរមនុស្សទាំងនេះផងដែរ។ ប្រសិនបើមានឈ្មោះអ្នកជ្រើសរើសបុគ្គលិកដែលត្រូវបានរកឃើញពីការស៊ើបអង្កេតនោះ យើងនឹងបញ្ជូនវាទៅទីភ្នាក់ងារស៊ើបអង្កេត ដែលស្ថិតក្រោមក្រុមប្រឹក្សាអន្តរទីភ្នាក់ងារប្រឆាំងនឹងការជួញដូរ”។

ឧបការីយុត្តិធម៌ លោក Jesus Crispin Remula បានគាំទ្រការស៊ើបអង្កេតរបស់ការិយាល័យអន្តោប្រវេសន៍។ លោកបានប្រាប់អ្នកយកព័ត៌មានថា៖ «កិច្ចការនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត ដោយឈ្មោះមួយចំនួនត្រូវបានរកឃើញ»។ លោក Remulla មានប្រសាសន៍ថា “ការស៊ើបអង្កេតរកការពិតអំពីការជួញដូរមនុស្សមកកម្ពុជានេះ កំពុងដំណើរការ។ យើងមិនបានបញ្ឈប់ការព្យាយាមស្វែងរកត្រឹមនេះទេ ហើយយើងកំពុងស្វែងរកឬសគល់នៃការពិត។ យើងត្រូវតែដឹងថាវាចូលទៅជ្រៅកម្រិតណា»។

ព្រឹទ្ធសមាជិក Hontiveros បានមានប្រសាសន៍ថា ជនជាតិហ្វីលីពីនដែលស្ថិតនៅក្នុងក្រុមរបស់ Miles ត្រូវបានជួយសង្គ្រោះដោយនគរបាលកម្ពុជាកាលពីថ្ងៃចន្ទ ទី១៦ ខែមករា ដោយសារមានអន្តរាគមន៍ពីស្ថានទូតហ្វីលីពីនៅក្នុងទីក្រុងភ្នំពេញ។

ទោះយ៉ាងណាក៏ដោយ គិតត្រឹមល្ងាចថ្ងៃអង្គារ ទី១៧ ខែមករា “ពួកគេកំពុងត្រូវបានឃុំខ្លួននៅប៉ុស្តិ៍នគរបាលដោយគ្មានគ្រែ និងសម្ភារៈមូលដ្ឋាន”។ លោកស្រី Hontiveros បានមានប្រសាសន៍ថាគាត់បានសរសេរលិខិតទៅក្រសួងការបរទេស (DFA) ដើម្បីជួយសម្រួលដល់ការធ្វើមាតុភូមិនិវត្តន៍ឱ្យបានយ៉ាងឆាប់រហ័ស។ ក្រសួងការបរទេស កាលពីថ្ងៃព្រហស្បតិ៍បានមានប្រសាសន៍ថា ខ្លួនកំពុងធ្វើការលើការធ្វើមាតុភូមិនិវត្តន៍របស់ពលករហ្វីលីពីននៅបរទេស ដែលបានរងគ្រោះដោយការជួញដូរមនុស្សនៅអាស៊ីអាគ្នេយ៍៕ Rappler.com

website_news/2023270101.txt · Last modified: 2023/01/27 09:43 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki