website_news:2023270204

កម្លាំងសមត្ថកិច្ចឆ្មក់បង្ក្រាបទីតាំងម៉ាស្សា កោសជប់មួយកន្លែងលួចបើកបម្រើសេវាកម្មផ្លូវភេទ ឃាត់ខ្លួនមនុស្ស៥នាក់ និងដកហូតវត្ថុតាងមួយចំនួន

https://cen.com.kh/archives/623691.html Posted ByPen Srey NeatFebruary 25, 2023

ភ្នំពេញ ៖ ទីតាំងម៉ាស្សា និងកោសជប់មួយកន្លែងយីហោ456 ដែលលួចបើកបម្រើសេវាកម្មផ្លូវភេទ ត្រូវបានកម្លាំងនគរបាលជំនាញ ប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃអគ្គស្នងការនគរបាលជាតិ ធ្វើការឆ្មក់ បង្រ្កាបដោយនៅក្នុងនោះឃាត់មនុស្សបាន០៥នាក់ រួមទាំងដកហូតវត្ថតាងពាក់ព័ន្ធមួយចំនួន ។

ក្នុងប្រតិបត្តិការបង្រ្កាបខាងលើនេះដែរ បានធ្វើឡើងកាលពីវេលាម៉ោង ៨យប់ ថ្ងៃសុក្រ ទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅក្បែរស្តុបក្បាលថ្នល់ ស្ថិតនៅតាមបណ្ដោយផ្លូវ ២៧១ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ បើយោងតាមប្រភពពីសមត្ថកិច្ចជំនាញដែលចុះឆ្មក់បង្ក្រាបទីតាំងម៉ាស្សា កោសជប់ យីហោ៤៥៦ខាងលើនេះបានឱ្យដឹងថា ទីតាំងនេះត្រូវបានកម្លាំងនគរបាលជំនាញបើកការស្រាវជ្រាវ ជាច្រើនថ្ងៃមកហើយ ទើបដឹងច្បាស់ថា នៅក្នុងនោះមានលួចទទួលបំរើសេវាកម្មផ្លូវភេទ បន្ទាប់មកក៏រាយការណ៍ទៅថ្នាក់លើសុំគោលការណ៍ ដាក់កម្លាំងដើម្បីចុះបង្ក្រាបតែម្ដង ដោយនៅក្នុងនោះឃាត់មនុស្សស្រីបានចំនួន០៥នាក់ និងមានមេការម្នាក់ ហើយដកហូតវត្ថុតាងដែលពាក់ព័ន្ធបានមួយចំនួនផងដែរ ។

ក្រោយពីបញ្ចប់ប្រតិបត្តិការណ៍បង្រ្កាបទីតាំងខាងលើនេះរួច ត្រូវបានបិតហាងជាបណ្ដោះអាសន្នសិន ។ រីឯមនុស្សស្រីចំនួន០៥នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងនគរបាលជំនាញ ដឹកបញ្ជូនទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃអគ្គស្នងការនគរបាលជាតិ ដើម្បីរង់ចាំអនុវត្តបន្តតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ សា មេត

website_news/2023270204.txt · Last modified: 2023/02/27 11:10 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki