website_news:2023270206

ជនជាតិហ្វីលីពីន ៨នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះពីករណីឆបោកការងារតាមអ៊ីនធឺណិតនៅកម្ពុជា

https://www.khmertimeskh.com/501245462//?p=1245462 Khmer Times February 26, 2023

ជនជាតិហ្វីលីពីន ៨នាក់ ដែលធ្លាក់ខ្លួនជាជនរងគ្រោះដោយសារក្រុមឆបោកការងារតាមអ៊ីនធឺណិតនៅ កម្ពុជា ត្រូវបានជួយសង្គ្រោះ និងត្រឡប់ទៅហ្វីលីពីនវិញដោយសុវត្ថិភាពកាលពីថ្ងៃសៅរ៍។ យោងតាមសេចក្តីរាយការណ៍ផ្ទាល់របស់ Jonathan Andal នៃ GTV News Live បានឱ្យដឹងថា ជនរងគ្រោះម្នាក់បាននិយាយថា ពួកគេត្រូវបានផ្តល់ការងារជាភ្នាក់ងារលក់ ឬជំនួយការជជែក។ ទោះបីជាយ៉ាងណាក៏ដោយ ពេលពួកគេមកដល់ស្រុកខ្មែរ ពួកគេត្រូវបង្ខំចិត្តចូលរួមក្នុងរឿងឆបោកស្នេហា។ ប្រសិនបើពួកគេបដិសេធក្នុងការធ្វើការឆបោកជនរងគ្រោះ ប្រាក់ឈ្នួលរបស់ពួកគេត្រូវបានកាត់បន្ថយ ហើយពួកគេត្រូវបានគំរាមកំហែងដោយប្រើអំពើហិង្សា។ យោងតាមក្រសួងការបរទេស (DFA) នៅមានជនជាតិហ្វីលីពីនចំនួន ៣០នាក់ ដែលត្រូវការការជួយសង្គ្រោះ ពីអាជ្ញាធរកម្ពុជា។

លោក Eduardo Jose De Vega អនុរដ្ឋលេខាធិការក្រសួងការបរទេស បានមានប្រសាសន៍នៅពាក់ កណ្តាលខែកុម្ភៈនៅពេលត្រូវបានសួរនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ ABS-CBN News Channel ថាតើមានជនរងគ្រោះប៉ុន្មាននាក់ បានធ្លាក់ចូលក្នុងគម្រោងជួញដូរគ្រីបតូ ថា “ខ្ញុំអាចនិយាយបានថាមានជនរងគ្រោះពី៥០ ទៅ ១០០ នាក់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ឡាវ កម្ពុជា”។ កាលពីខែមករាឆ្នាំនេះ ព្រឹទ្ធសមាជិក Risa Hontiveros បានលាតត្រដាងពីការជាប់ពាក់ព័ន្ធពីមន្ត្រីការិយាល័យអន្តោប្រវេសន៍មួយចំនួន ក្នុងការជួញដូរជនជាតិហ្វីលីពីននៅកម្ពុជា ដែលបន្ទាប់មកត្រូវបានបង្ខំឱ្យធ្វើការជា “អ្នកឆបោកគ្រីបតូ” ឱ្យក្រុមម៉ាហ្វីយ៉ាចិន។ អ្នកជ្រើសរើសបុគ្គលិកនៅក្នុងប្រទេសហ្វីលីពីនត្រូវបានគេរាយការណ៍ថាបានបង់ប្រាក់ប្រហែល ៧៥,០០០ ប៉េសូ ទៅ ១០០,០០០ប៉េសូ ដល់មន្ត្រីអន្តោប្រវេសន៍សម្រាប់ជនជាតិហ្វីលីពីនម្នាក់ៗ ដែលពួកគេអនុញ្ញាតឱ្យចេញដោយគ្មានការសាកសួរ៕

website_news/2023270206.txt · Last modified: 2023/02/27 11:14 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki