website_news:2023270603

ថៃចាត់វិធានការក្តៅ គ្មានយោគយល់ទេ! ចុះចាប់ជនចំណាកស្រុក ភូមា ខ្មែរ ឡាវ វៀតណាម ដែលមករកស៊ីលក់ដូរសូម្បីតាមរទេះ ដោយចោទថា ដណ្តើម មុខរបរជនជាតិខ្លួន

https://cen.com.kh/archives/672121.html Posted ByLeng KhunJune 26, 2023

ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលបានឃើញមន្រ្តីអន្តោប្រវេសន៍ថៃ បានចាត់វិធានការក្តៅគគុក ចុះចាប់ និងបិទហាងរកស៊ី រួមទាំងការលក់ដូរកំប៉ិចកំប៉ុក នៅតាមដងផ្លូវ ពីសំណាក់ជនចំណាកស្រុកជិតខាង ក្រោយមន្រ្តីទាំងនោះ បានរកឃើញតាមរយៈការចែករំលែកនៅលើបណ្តាញសង្គម។ នេះបើយោងតាមប្រភពពីសារព័ត៌មាន khaosod បានចុះផ្សាយនៅឲ្យដឹងថា នៅពាក់កណ្តាលយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ក្រុមមន្រ្តីអន្តោប្រវេសន៍ថៃ ដែលទទួលបន្ទុកតំបន់បាងកក បានចុះបោសសម្អាតជនបរទេសដែលល្មើសនឹងច្បាប់ស្តពីអន្តោប្រវេសន៍ និងច្បាប់ស្តីពីជនបរទេសរស់នៅក្នុងប្រទេសណាមួយ បានធ្វើការយ៉ាងក្តៅគគុក នៅតំបន់គោលដៅផ្លូវដើរជុំវិញ Sukhumvit រហូតដល់ Asoke។ ជាលទ្ធផល ជនជាតិមីយ៉ាន់ម៉ាចំនួន ៩ នាក់ ជនជាតិខ្មែរ ២ នាក់ ជនជាតិឡាវម្នាក់ ជនជាតិវៀតណាមម្នាក់ និងជនមិនបានចុះបញ្ជីម្នាក់ ត្រូវបានចាប់ខ្លួន ដោយចោទប្រកាន់ពីបទទទួលជនបរទេស ចូលធ្វើការដោយគ្មានការអនុញ្ញាត។ ចំណែកមនុស្ស២នាក់ទៀតត្រូវបានអនុញ្ញាត សរុបទាំងអស់ ១៦ នាក់។

លោកឧត្តមសេនីយឯក ភី យ៉ាណាន់ បានថ្លែងឲ្យដឹងថា បន្ទាប់ពីបណ្ដាញសង្គមបានចុះផ្សាយអំពីជនបរទេសរត់ពន្ធទំនិញ រួមទាំងការបើកតូបលក់ដូរម្ហូបអាហារ និងភេសជ្ជៈ មកលួច «ដង្ហើម» មុខរបររបស់ជនជាតិថៃ ជាពិសេសនៅក្នុងសង្កាត់ពាណិជ្ជកម្មដ៏សំខាន់នោះ កម្លាំងអន្តោប្រវេសន៍១បានចល័តកម្លាំង ដោយបានចុះទៅចាប់ជនបរទេសទាំងនោះ ខណៈពួកគេកំពុងដើរលក់អាហារ និងសម្លៀកបំពាក់ ដោយប្រើរទេះចល័ត និងតូបបណ្តោះអាសន្ន ខ្លះឃើញមន្ត្រីរត់គេចខ្លួនបាត់ បន្សល់ទុកសម្ភារជួញដូរ។ លោក ភី យ៉ាណាន់ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនមួយចំនួន មិនអាចបង្ហាញឯកសារលិខិតឆ្លងដែន និងលិខិតអនុញ្ញាតការងារជូនអធិការបានទេ។ អ្នកខ្លះមានលិខិតឆ្លងដែន ប៉ុន្តែការអនុញ្ញាតរបស់ពួកគេបានផុតកំណត់ហើយ ឬត្រូវបានផ្តល់ការលើកលែងទិដ្ឋាការក្នុងការធ្វើដំណើរក្នុងគោលបំណងទេសចរណ៍៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

website_news/2023270603.txt · Last modified: 2023/06/27 10:16 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki