website_news:2023280201

សមត្ថកិច្ចកម្ពុជា បន្តទទួលបានបណ្តឹង ១ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិចិន ០២នាក់

https://freshnewsasia.com/index.php/en/localnews/279589-2023-02-26-11-17-38.html 2023-02-26 06:17pm

(ភ្នំពេញ)៖ គិតចាប់ពីម៉ោង ៣៖០០ នាថ្ងៃទី២៤ ដល់វេលាម៉ោង ៣៖០០ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ សមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន ០១ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិចិនចំនួន ០២នាក់។ នេះបើតាម នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។ បើតាមអ្នកនាំពាក្យ បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ រួមមាន៖

១៖ សំណើក្នុងបញ្ជីតាមដានរបស់សម្តេចក្រឡាហោម សរុប ៧៦០ករណី មានមនុស្ស ១,៨៩១នាក់

២៖ បានស្រាវជ្រាវស៊ើបអង្កេតបឋម ៧៣៩សំណើ និងបិទសំណុំរឿង ២៥៦សំណើ (រកឃើញមនុស្ស ១,១១៩នាក់, ឃាត់ខ្លួនជនសង្ស័យ ១២៣នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)

៣៖ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ២១ករណី៕

website_news/2023280201.txt · Last modified: 2023/02/28 09:28 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki