website_news:2023280202

ការស្ទង់មតិ របស់ប្រព័ន្ធសារព័ត៌មាន អាមេរិកបង្ហាញថា តាំងពីឆ្នាំ២០២១មក ការប្រើកម្លាំងពលកម្ម កុមារនៅអាមេរិក បានកើនឡើងយ៉ាងខ្លាំង

https://dap-news.com/international/2023/02/27/315329/ ByPH104Posted on February 27, 2023

តាមការផ្សាយដំណឹង នៃកាសែតញូយ៉កថែម កាលពីថ្ងៃទី២៥ខែកុម្ភៈ តាមម៉ោង ក្នុងតំបន់បានឱ្យដឹងថា យោងតាមការស្ទង់មតិមួយ នៃកាសែតញូយ៉កថែម បានរកឃើញថា ចំនួនកុមារអន្តោប្រវេសន៍ ដែលបានចូលក្នុងប្រទេសអាមេរិក ដោយគ្មានអាណាព្យាបាល មកជាមួយបាន បំបែកកំណត់ត្រាថ្មី ហើយទីបំផុត ការងារដែលកុមារទាំងនេះ បានធ្វើគឺបានល្មើស នឹងច្បាប់ពលកម្មកុមារ ។ ពលកម្មកុមារមាននៅពាស ពេញគ្រប់មុខរបរ នៃរដ្ឋនានា ទូទាំងអាមេរិក ក្នុងនោះ ក៏បូករួមការងារអនាម័យដ៏មានហានិភ័យខ្ពស់ នៅទីសត្វឃាតនិងរោងចក្រផលិតគ្រឿង បន្លាសរថយន្តផងដែរ ។

តាមការផ្សាយ ដំណឹងឱ្យដឹងថា តាំងពីឆ្នាំ២០២១មក ការប្រើពលកម្មកុមារ នៅអាមេរិក បានកើនឡើងយ៉ាងខ្លាំង នៅឆ្នាំ ២០២២ អនីតិជនគ្មាន អាណាព្យាបាល ដែលបានចូលក្នុងប្រទេសអាមេរិក មានចំនួនឡើងដល់១សែន៣ម៉ឺននាក់ តួលេខនេះស្មើនឹង៣ដង នៃរយៈពេល៥ឆ្នាំមុន ហើយតាមការប៉ាន់ប្រមាណ នៅរដូវក្តៅឆ្នាំនេះ តួលេខនេះនឹងបន្តកើនឡើងថែមទៀត ។ តាមការផ្សាយដំណឹងឱ្យដឹងទៀតថា ប្រព័ន្ធដែលបង្កើតឡើង ក្នុងគោលបំណងការពារកុមារនៅអាមេរិក បានត្រូវបំផ្លាញអស់ហើយ៕

website_news/2023280202.txt · Last modified: 2023/02/28 09:30 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki