website_news:2023280306

ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជាបាននិយាយថា ទំនាក់ទំនងល្អរវាងម៉ាឡេស៊ី និងកម្ពុជាបានជួយដោះស្រាយបញ្ហាក្រុមឆបោក

https://www.khmertimeskh.com/501262927//?p=1262927 Khmer Times March 27, 2023

ទំនាក់ទំនងដ៏ស្និទ្ធស្នាល ដែលត្រូវបានបង្កើតឡើងតាំងពីយូរយារណាស់មកហើយរវាងម៉ាឡេស៊ី និងកម្ពុជា បានជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជាក្នុងការដោះស្រាយបញ្ហានៃក្រុមឆបោកការងារ។

ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា លោក Datuk Eldeen Husaini Mohd Hashim បាននិយាយថា ទំនាក់ទំនងដ៏ល្អបានជួយសម្រួលដល់ស្ថានទូតក្នុងការជួយសង្គ្រោះជនជាតិម៉ាឡេស៊ីចំនួន ២៨៦ នាក់ ដែលជាជនរងគ្រោះនៃការបោកប្រាស់ការងារចន្លោះឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣។ លោកបានប្រាប់អ្នកយកព័ត៌មាននៅស្ថានទូតម៉ាឡេស៊ីថា “នៅឆ្នាំ២០២២ យើងបានជួយសង្គ្រោះមនុស្សចំនួន ២៥០នាក់ តាមរយៈការសម្របសម្រួលដ៏ល្អរវាងស្ថានទូតម៉ាឡេស៊ី និងនគរបាលកម្ពុជា” លោកបានប្រាប់អ្នកយកព័ត៌មាននៅស្ថានទូតម៉ាឡេស៊ីនៅទីនេះមុនដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្រ្តី Datuk Seri Anwar Ibrahim នៅទីនេះនៅថ្ងៃស្អែក។ លោក Eldeen Husaini បានបន្តទៀតថា ម៉ាឡេស៊ី និងកម្ពុជា មិនត្រឹមតែមានទំនាក់ទំនងល្អរវាងរដ្ឋាភិបាលទាំងពីរប៉ុណ្ណោះទេ សូម្បីតែទំនាក់ទំនងរវាងប្រជាជន និងប្រជាជនក៏ល្អផងដែរ។

លោកបានបន្ថែមថា ទំនាក់ទំនងដ៏កក់ក្តៅនេះក៏បានឆ្លុះបញ្ចាំងតាមរយៈបេសកកម្មរបស់អង្គការមិនមែនរដ្ឋាភិបាលជាច្រើនដែលបានទៅប្រទេសកម្ពុជាជាញឹកញាប់ដើម្បីជួយសហគមន៍ម៉ាឡេឥស្លាមនៅទីនោះ។ លោកបាននិយាយទៀតថា “ក្រៅពីនោះ ប្រជាជនម៉ាឡេស៊ីក៏បានទៅកម្ពុជា ដើម្បីប្រគល់គម្ពីកូអាន ជីកអណ្តូងសម្រាប់អោយសហគមន៍ប្រើប្រាស់ ក៏ដូចជាធ្វើពិធីបូជាផ្សេងៗ”។ លោក Eldeen Husaini បានបន្តទៀតថា ដំណើរទស្សនកិច្ចលើកដំបូងរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនៅថ្ងៃនេះ ក៍បានឆ្លុះបញ្ចាំងពីទំនាក់ទំនងជិតស្និទ្ធរវាងទីក្រុងភ្នំពេញ និងទីក្រុងគូឡាឡាំពួ ដែលនឹងបន្តពង្រឹងនៅក្នុងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ក្នុងវិស័យផ្សេងៗ។លោក Eldeen Husaini បន្ថែមទៀតថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួនពីររវាងម៉ាឡេស៊ី និងកម្ពុជា ស្តីពីការជ្រើសរើស ការងារ និងការធ្វើមាតុភូមិនិវត្តន៍របស់ពលករកម្ពុជាសម្រាប់ការងារក្នុងស្រុក និងផ្លូវការនៅក្នុងប្រទេសម៉ាឡេស៊ី។ លោកបានបន្តថា៖ «អនុស្សរណៈនៃការយោគយល់គ្នាស្តីពីពលករធ្វើការក្នុងស្រុក និងផ្លូវការគឺមានប្រយោជន៍ណាស់ ដោយសារធ្លាប់ត្រូវបានផ្អាកក្រោមហេតុផលមួយចំនួន ហើយឥឡូវនេះអនុស្សរណៈនៃការយោគយល់គ្នា នឹងជួយម៉ាឡេស៊ីធ្វើអោយមានសេដ្ឋកិច្ចរីកចម្រើន ពីព្រោះយើងនឹងទទួលបានសេវាកម្មពីនយោជិតខ្មែរដែលទៅធ្វើការនៅម៉ាឡេស៊ី»។ លោកបានបន្តថា បច្ចុប្បន្នមានជនជាតិម៉ាឡេស៊ីប្រមាណ ៥០០០ នាក់នៅកម្ពុជា ហើយពួកគេភាគច្រើនជាអ្នកជំនួញជោគជ័យ។ លោក Eldeen Husaini បាននិយាយថា មានក្រុមហ៊ុនម៉ាឡេស៊ីប្រហែល ៤០០ ក្រុមហ៊ុនកំពុងប្រតិបត្តិការនៅកម្ពុជា។ ដំណើរទស្សនកិច្ចផ្លូវការរយៈពេលមួយថ្ងៃរបស់លោកនាយករដ្ឋមន្រ្តី Anwar មកកាន់ប្រទេសកម្ពុជនឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងម៉ាឡេស៊ី និងកម្ពុជា ចាប់តាំងពីឆ្នាំ១៩៥៧ ហើយនេះជាដំណើរទស្សនកិច្ចផ្លូវការនៅបរទេសលើកទី៧ របស់លោកចាប់តាំងពីលោកត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីនៅថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំមុន។ Bernama

website_news/2023280306.txt · Last modified: 2023/03/28 08:58 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki