website_news:2023280307

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនឹងធ្វើជាសាក្សីក្នុងពិធីចុះកិច្ចព្រមព្រៀងស្តីពីការជ្រើសរើសពលករកម្ពុជា

https://www.khmertimeskh.com/501262941/-5/ Khmer Times March 27, 2023

កិច្ចព្រមព្រៀងចំនួនពីរស្តីពីការជ្រើសរើសពលករកម្ពុជានឹងត្រូវចុះហត្ថលេខានៅចំពោះមុខលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ក្នុងអំឡុងពេលបំពេញទស្សនកិច្ចរយៈពេលមួយ១ថ្ងៃនៅប្រទេសកម្ពុជា។ នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោកនៅកម្ពុជា និងជាទស្សនកិច្ចក្រៅប្រទេសជាលើកទី៧ររបស់លោកចាប់តាំងពីលោកឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីកាលពីឆ្នាំមុន។

លោក Zambry Abdul Kadir រដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ី បាននិយាយថា ដំណើរទស្សនកិច្ចនេះ គឺតបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកនាយករដ្ឋមន្រ្តី Anwar នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ហើយនឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន២ស្តីពីការជ្រើសរើសពលករកម្ពុជា។ លោក Anwar Ibrahim នឹងចូលរួមជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីលៀងសាយភោជន៍ស្រាយបួសរបស់សាសនិកអ៊ិស្លាមផងដែរ។

ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា លោក Datuk Eldeen Husaini Mohd Hashim បាននិយាយថា ទំនាក់ទំនងដ៏ស្និទ្ធស្នាលរវាងប្រទេសទាំងពីរបានធ្វើឱ្យស្ថានទូតម៉ាឡេស៊ីនៅទីក្រុងភ្នំពេញជួយសង្គ្រោះប្រជាជនម៉ាឡេស៊ីចំនួន ២៨៦ នាក់ដែលបានចាញ់បោកក្រុមឆបោកការងារ។ លោកបានបន្តថា៖ «នៅឆ្នាំ ២០២២ យើងបានសង្គ្រោះមនុស្សចំនួន ២៥០ នាក់តាមរយៈការសម្របសម្រួលល្អរវាងស្ថានទូតម៉ាឡេស៊ី និងនគរបាលកម្ពុជា។ មានជនជាតិម៉ាឡេស៊ីប្រហែល ៥,០០០ នាក់នៅក្នុងប្រទេសកម្ពុជា ដែលភាគច្រើនជាអ្នកជំនួញជោគជ័យ។ លោកបានបន្ថែមថា មានក្រុមហ៊ុនម៉ាឡេស៊ីប្រហែល ៤០០ កំពុងប្រតិបត្តិការនៅកម្ពុជា។ freemalaysiantoday

website_news/2023280307.txt · Last modified: 2023/03/28 08:59 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki