website_news:2023280601

អាជ្ញាធរហ្វីលីពីន ឃាត់ខ្លួនមនុស្សជាង ២,៧០០នាក់ដែលចម្រុះជាតិសាសន៍ ក្នុងការវាយឆ្មក់បង្រាបបទឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងការជួញដូរមនុស្ស

https://freshnewsasia.com/index.php/en/internationalnews/297321-2023-06-27-14-25-57.html 2023-06-27 09:25pm

(ម៉ានីល)៖ អាជ្ញាធរហ្វីលីពីនបាឃាត់ខ្លួនមនុស្សជាង ២,៧០០នាក់ កំលុងពេលវាយឆ្មក់លើអគារជាច្រើនក្នុងទីក្រុងម៉ានីល ជាកន្លែងដែលជនរងគ្រោះនៃការជួញដូរ ត្រូវបានបោកបញ្ឆោតឱ្យធ្វើការឱ្យគេហទំព័រហ្គេមអនឡាញក្លែងក្លាយ និងក្រុមឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតផ្សេងទៀត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣។

ជនជាតិចិន ឥណ្ឌូណេស៊ី វៀតណាម សិង្ហបុរី ម៉ាឡេស៊ី ប៉ាគីស្ថាន កាមេរូន ស៊ូដង់ មីយ៉ាន់ម៉ា និងហ្វីលីពីន ស្ថិតក្នុងចំណោមមនុស្ស ដែលត្រូវបានរកឃើញនៅខាងក្នុងបរិវេណមួយក្នុងរដ្ឋធានីហ្វីលីពីនកាលពីយប់ថ្ងៃចន្ទ។ លោកស្រី Michelle Sabino អ្នកនាំពាក្យរបស់អង្គភាពប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតបាននិយាយថា អាជ្ញាធរកំពុងសួរចម្លើយអ្នកជាប់ឃុំចំនួន ២,៧២៤នាក់ ដើម្បីកំណត់ថានរណាជាជនរងគ្រោះ ហើយនរណាជាជនសង្ស័យ។ក្នុងចំណោមពួកគេមានជាង ១,៥០០នាក់ជាជនជាតិហ្វីលីពីន។

ការព្រួយបារម្ភជាអន្តរជាតិបាន និងកំពុងកើនឡើង ជុំវិញការបោកបញ្ឆោតតាមអ៊ីនធឺណិតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលជារឿយៗជនរងគ្រោះនៃការជួញដូរ ដែលត្រូវបានបោកបញ្ឆោត ឬបង្ខិតបង្ខំឱ្យលើកកម្ពស់ការវិនិយោគគ្រីបតូក្លែងក្លាយ។ លោកស្រី Sabino បាននិយាយថា ជនរងគ្រោះបានទទួលយកការងារដែលបានបង្ហោះនៅលើហ្វេសប៊ុក ដើម្បីធ្វើការនៅក្នុងប្រទេសហ្វីលីពីន «ដើម្បីស្វែងរកអ្នកលេង» សម្រាប់ហ្គេមអនឡាញ៕

website_news/2023280601.txt · Last modified: 2023/06/28 09:08 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki