website_news:2023280901

ការឆបោកឆ្លងដែននឹងមានក្នុងរបៀបវារៈក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជានិងនាយករដ្ឋមន្ត្រីថៃ

https://www.khmertimeskh.com/501367331// Khmer Times September 27, 2023

រដ្ឋមន្ត្រីការបរទេសថៃ លោក ប៉ានព្រី ផាថាណា នុកន (Parnpree Bahiddha-Nukara) បាននិយាយថា ប្រទេសថៃនឹងពិភាក្សាជាមួយកម្ពុជា អំពីករណីក្រុមឆបោកតាមប្រព័ន្ធអ៊ីនធឺណេត ដែលប្រតិបត្តិការនៅតាមព្រំដែន នៅពេលដែលនាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរជួបគ្នាក្នុងសប្តាហ៍នេះ។ លោក ប៉ានព្រី បាននិយាយថា ក្រុមឆបោកបានរំខាន និងបានបង្កការខូចខាតជាច្រើនដល់សាធារណជនថៃ ដោយលោកបន្ថែមថា ចាំបាច់ត្រូវធ្វើការបង្ក្រាបជាបន្ទាន់។

នាយករដ្ឋមន្ត្រីថៃ ឯកឧត្តម សេដ្ឋា ថាវីស៊ីន គ្រោងនឹងមកបំពេញទស្សនកិច្ចនៅទីក្រុងភ្នំពេញនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដែលក្នុងអំឡុងពេលនោះ លោកនឹងជួបពិភាក្សាជាមួយឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ កម្ពុជាជាប្រទេសអាស៊ានដំបូងគេដែលឯកឧត្តម សេដ្ឋា ថាវីស៊ីន នឹងធ្វើទស្សនកិច្ចបន្ទាប់ពីចូលកាន់តំណែងជាផ្លូវការកាលពីដើមខែនេះ។

លោក ប៉ានព្រី បាននិយាយថា ប្រទេសថៃចង់បង្ក្រាបប្រតិបត្តិការក្រុមឆបោកទាំងអស់ មិនមែនម្តងមួយៗនោះទេ បើមិនដូច្នោះវានឹងក្លាយជាការងារគ្មានទីបញ្ចប់។ លោក ប៉ានព្រី ដែលក៏ជាឧបនាយករដ្ឋមន្ត្រីផងដែរនោះ បានទៅបំពេញទស្សនកិច្ចនៅព្រំដែនខេត្តស្រះកែវ កាលពីថ្ងៃច័ន្ទ ដែលលោកបានសង្កេតមើលវឌ្ឍនភាព នៃការសាងសង់ស្ពានមិត្តភាពកម្ពុជា-ថៃ ដែលតភ្ជាប់បានណងអៀន ក្នុងស្រុកអារញ្ញប្រាថេត ជាមួយស្ទឹងបត់របស់កម្ពុជា ក្នុងខេត្តឧត្តរមានជ័យ។

លោកបានសង្ខេបឱ្យដឹងថា ពាណិជ្ជកម្មព្រំដែនទ្វេភាគីក្នុងខេត្តចន្លោះខែតុលា ឆ្នាំ២០២២ ដល់ខែសីហា ឆ្នាំ២០២៣ មានតម្លៃ ១០៣,៦ ប៊ីលានបាត។ លោករដ្ឋមន្ត្រីបានដកស្រង់សម្តីរបស់កងទ័ពដែលប្រាប់លោកថា ខ្លួនមានទំនួលខុសត្រូវក្នុងការបោសសម្អាតគ្រាប់មីននៅតាមព្រំដែនក្នុងផ្ទៃដីប្រមាណ ១០០ គីឡូម៉ែត្រក្រឡា។ ការងារនេះបាននិងកំពុងដំណើរការ ហើយឥឡូវនៅសល់តែ ៥,៩ គីឡូម៉ែត្រការ៉េប៉ុណ្ណោះ។ លោក ប៉ានព្រី បាននិយាយថា លោកនឹងលើកបញ្ហានេះជាមួយភាគីកម្ពុជា ដើម្បីអភិវឌ្ឍតំបន់សុវត្ថិភាពនាពេលនេះ ដើម្បីជាប្រយោជន៍ដល់ប្រជាជនទាំងពីរ។ លោករដ្ឋមន្ត្រីបានបន្តថា៖ «ប្រទេសថៃបានត្រៀមខ្លួនជាស្រេចក្នុងការអភិវឌ្ឍដីនោះ ហើយយើងនឹងសុំយោបល់ពីភាគីកម្ពុជា។ បើមិនមានបញ្ហាអ្វីនោះទេ ប្រទេសទាំងពីរអាចអភិវឌ្ឍវាទៅជាតំបន់សេដ្ឋកិច្ចបាន»៕ Thai PBS

website_news/2023280901.txt · Last modified: 2023/09/28 09:42 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki