website_news:2023281204

រដ្ឋបាលខេត្តឧត្តរមានជ័យ អបអរទិវាជាតិប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស១២ធ្នូឆ្នាំ២០២៣

https://www.btv.com.kh/article/37482 2023/12/27 03:26:42 pm

ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី២៧ ធ្នូឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តឧត្តរមានជ័យ ប្រារព្ធពិធីអបអរទិវាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៣ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តឧត្តរមានជ័យខួបលើកទី១៧ «ក្រោមប្រធានបទបច្ចេកវិទ្យាមធ្យោបាយ ដើម្បីអភិវឌ្ឍន៍ជាតិមិនមែនជួញដូរមនុស្ស» ។

ក្នុងពិធីនោះដែរឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ថា គោលបំណងនៃទិវានេះ ដើម្បីផ្សព្វផ្សាយឲ្យមានការយល់ដឹងកាន់តែទូលំទូលាយអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ដែលបង្កើតឡើងដោយជនល្មើសដែលមានល្បិចកលពិសពុលប្រកបដោយគ្រោះថ្នាក់ និងធ្វើឱ្យមនុស្សជាច្រើននាក់បានធ្លាក់ចូលក្នុងអន្ទាក់នៃអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចយ៉ាងសាហាវឃោរឃៅ លើគ្រប់រូបភាព។

ឯកឧត្តម បានបន្តថា កត្តាទាំងអស់នេះ គប្បីបងប្អូន ក៏ដូចជាប្អូនៗសិស្សានុសិស្ស ដែលកំពុងសិស្សា ត្រូវប្រើប្រាស់ប្រព័ន្ធបច្ចេកវិឡា សម័យទំនើបឌីជីថលនេះ ដោយមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះបច្ចុប្បន្ននេះ ការជួញដូរមនុស្សមានគ្រប់រូបភាពលើការប្រើប្រាស់ប្រព័ន្ធទូរស័ព្ទ ដែលងាយនឹងចាញ់បោកដោយការលោងលោមពីជនល្មើសដោយប្រការណាមួយ ត្រូវប្រញាប់រាយការណ៍មកមន្រ្តីជំនាញស្ថាប័នពាក់ព័ន្ធ ដើម្បីទប់ស្កាត់ និងអាចជួយដោះស្រាយរាល់បញ្ហាប្រឈមនានា ជូនបងប្អូនកូនក្មួយបានទាន់ពេលវេលាផងដែរ៕ អត្ថបទ ឃិន សារិទ្ធ

website_news/2023281204.txt · Last modified: 2023/12/28 10:49 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki