website_news:2023290302

(២០២៣) កម្ពុជា-ម៉ាឡេស៊ីចុះអនុស្សារណៈស្ដីពីការជ្រើសរើស និងការធ្វើមាតុភូមិនិវត្តន៍របស់ពលករ

https://www.kampucheathmey.com/local-news/485184 ថ្ងៃចន្ទ ២៧ មីនា ២០២៣ដោយ deth leng

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តី ម៉ាឡេស៊ីនៅព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៣ បានអញ្ជើញធ្វើជាសហធិបតីចុះហត្ថលេខាលើឯកសារចំនួន២ បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាទ្វេភាគី ទី១ គឺអនុស្សារណៈនៃការយោគយល់គ្នាស្ដីពីការជ្រើសរើស ការប្រើប្រាស់ និងការធ្វើមាតុភូមិនិវត្តន៍របស់ពលករ។ ទី២ អនុស្សារណៈនៃការយោគយល់គ្នា ស្ដីពីការជ្រើសរើស ការប្រើប្រាស់ និងការធ្វើមាតុភូមិនិវត្តន៍របស់ពលករធ្វើការងារផ្ទះ។

ជាមួយគ្នានោះថ្នាក់ដឹកនាំទាំងពីរក៏បានជជែកពិភាក្សាគ្នាអំពី វិនិយោគ ការធ្វើពាណិជ្ជកម្ម ទេសចរណ៍ ថាមពល ក៏ដូចជាការជំរុញលើកទឹកចិត្តការវិនិយោគ រវាងប្រទេសទាំងពីរផងដែរ។ លោក ដាតុ ស៊េរី អាន់វ៉ ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៣នេះ បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា៕

website_news/2023290302.txt · Last modified: 2024/01/03 15:56 by Ran Sereyleakhena

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki