website_news:2023290505

កិច្ចជុំត្រួតពិនិត្យលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សប្រចាំខែឧសភាឆ្នាំ២០២៣ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប គ.ខ.ប.ជ

https://www.facebook.com/ncct.cambodia? ឆ្នាំ ២០២៣ ខែឧសភា ថ្ងៃទី26 នៅម៉ោង 7:00 ល្ងាច

ថ្ងៃព្រហស្បតិ៍ ៦កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប គ.ខ.ប.ជ បានរៀបចំ កិច្ចជុំប្រចាំខែឧសភា ក្រោមអធិបតីភាព លោកស្រី យូ សុភា អភិបាលរងខេត្ត ជាប្រធានលេខាធិការដ្ឋាន គ ខ ប ជ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត និងប្រធានគណៈកម្មាធិការ គ ខ ប ជ ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងអង្គការដៃគូជាតិ អន្តរជាតិ សរុប ៦០ នាក់ ស្រី៣៦នាក់ អញ្ជើញចូលរួមផងដែរ។ កិច្ចប្រជុំបានពិនិត្យនិងពិភាក្សាតាមរបៀបវរ:រួមមាន៖

១. ពិនិត្យលើសេចក្តីរបាយការណ៍លទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សប្រចាំខែឧសភា ឆ្នាំ២០២៣

២. ពិនិត្យនិងពិភាក្សាលើបញ្ហាប្រឈម ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយបាន ផ្តោតសំខាន់ទៅលើ៖

- ការគាំទ្របន្តទៅដល់កុមារដែលបានធ្វើការទប់ស្កាត់ការប្រើប្រាស់កម្លាំងពលកម្ម នៅក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ ដោយផ្តល់ជាសម្ភារសិក្សា សម្លៀកបំពាក់ និងការឧបត្ថម្ភកុមារសម្រាប់ការរៀនបំប៉នបន្ថែម។

-ជំរុញដល់អាជ្ញាធរមូលដ្ឋានពង្រឹងទៅលើការតាមដានត្រួតពិនិត្យលើករណីរៀបការផ្ទុយពីឆន្ទៈ ដែលបានធ្វើសមាហរណកម្មត្រឡប់ទៅមូលដ្ឋានវិញ និងពង្រឹងទៅលើការផ្សព្វផ្សាយអំពីហានិភ័យនៃការនាំចេញទៅក្រៅប្រទេសដើម្បីរៀបការជាមួយជនបរទេសខុសច្បាប់ (ការរៀបការផ្ទុយពីឆន្ទៈ) នៅតាមមូលដ្ឋាន។

-ជំរុញលើការអនុវត្ត និងស្រាវជ្រាវ ការផ្តល់ប្រឹក្សាយោបល់ផ្នែកច្បាប់ និងផ្លូវចិត្តទៅលើកុមារដែលសង្ស័យទទួលរងការរំលោភបំពានតាមប្រព័ន្ធអនឡាញ។

-ជំរុញ និងពង្រឹងទៅការទប់ស្កាត់ការរំលោភបំពានផ្លូវភេទទៅកុមារ ការកេងប្រវ័ញ្ចគ្រប់រូបភាព អំពើហិង្សាគ្រប់ប្រភេទ អំពីហានិភ័យនៃការធ្វើចំណាកស្រុកខុសច្បាប់ នីតិវិធីនៃការធ្វើការ ចំណាកស្រុកដោយសុវត្ថិភាព គុណវិបត្តិនៃការធ្វើចំណាកស្រុក និងត្រូវផ្សព្វផ្សាយអំពីឱកាសការងារក្នុងស្រុក និងការទទួលការ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដើម្បីធ្វើការទប់ស្កាត់ការធ្វើចំណាកស្រុកស្វែងរកការងារ នៅក្រៅ ប្រទេស ៕

website_news/2023290505.txt · Last modified: 2023/05/29 09:29 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki