website_news:2023300101

អាជ្ញាធរកម្ពុជាស្នើសុំព័ត៌មានពីជនរងគ្រោះពីការឆបោកការងារ ដែលត្រូវបានបញ្ជូនតាមរយៈស្ថានទូតម៉ាឡេស៊ី

https://www.khmertimeskh.com/501228682// January 28, 2023

អាជ្ញាធរកម្ពុជាបានស្នើសុំឱ្យមានព័ត៌មានអំពីជនជាតិម៉ាឡេស៊ី ដែលរងគ្រោះដោយសារក្រុមឆបោកការងារក្នុងប្រទេស ដែលត្រូវបានបញ្ជូនទៅស្ថានទូតម៉ាឡេស៊ីឬនគរបាលភូមិន្ទម៉ាឡេស៊ី (PDRM) ដើម្បីសម្រួលដល់ការងារជួយសង្គ្រោះ។

ប្រធាននាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្ម Bukit Aman លោក Datuk Seri Abd Jalil Hassan បាននិយាយថា រាល់ព័ត៌មានដែលបញ្ជូនដោយអង្គការមិនមែនរដ្ឋាភិបាល (NGOs) ទៅកាន់អាជ្ញាធរកម្ពុជា នឹងមិនត្រូវបានបង្ហាញចាប់ពីថ្ងៃនេះតទៅ ព្រោះខ្លាចរំខានដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។ លោកថា កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចបន្ទាប់ពីមានការពិភាក្សាគ្នារវាងអាជ្ញាធរកម្ពុជា និងគណៈប្រតិភូមកពីនគរបាលភូមិន្ទម៉ាឡេស៊ី និងក្រសួងការបរទេសប្រចាំកម្ពុជាដែលដឹកនាំដោយលោក។ លោកបានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតជាមួយជនរងគ្រោះប្រាំនាក់ដែលត្រូវបានជួយសង្គ្រោះនៅអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួរថា «តាមរយៈការពិភាក្សាជាមួយអាជ្ញាធរកម្ពុជា គេបានរកឃើញថាព័ត៌មានដែលផ្សាយដោយអង្គការក្រៅរដ្ឋាភិបាលបានជ្រៀតជ្រែកក្នុងដំណើរការជួយសង្គ្រោះ ដោយសារ ជនរងគ្រោះត្រូវបាននាំទៅលាក់ខ្លួនដោយក្រុមបោកប្រាស់។

ប្រធានកុងស៊ុលនិងពិធីការរបស់ក្រសួងការបរទេស លោក Mohd Aini Atan ក៏មានវត្តមានផងដែរ។ ទន្ទឹមនឹងនេះលោក Abd Jalil បានមានប្រសាសន៍ថា ការពិភាក្សាជាមួយអាជ្ញាធរកម្ពុជាក៏បានរកឃើញថាការអះអាងមួយចំនួនរបស់អង្គការក្រៅរដ្ឋាភិបាលនៅទីនេះ អំពីស្ថានភាពរបស់ជនរងគ្រោះ គឺគ្មានមូលដ្ឋានច្បាស់លាស់។

លោកបានមានប្រសាសន៍ថា “វីដេអូដែលជនរងគ្រោះនៃការឆបោកត្រូវបានគេធ្វើបាប និងបង្ខំឱ្យហូបសាច់ជ្រូកមិនពាក់ព័ន្ធនឹងជនជាតិម៉ាឡេស៊ីទេ វីដេអូនេះត្រូវបានផ្សព្វផ្សាយដោយចេតនាដោយបក្សពូកក្រុមឆបោក ដើម្បីបំភ័យសាច់ញាតិជនរងគ្រោះឱ្យបង់ប្រាក់ដើម្បីដោះលែងកូន ឬសមាជិកគ្រួសាររបស់ពួកគេ”។ បន្ថែមពីលើនេះ លោកថា មិនមែនបុគ្គលទាំងអស់ដែលត្រូវបានជួយសង្គ្រោះ និងនាំត្រឡប់ទៅប្រទេសម៉ាឡេស៊ី សុទ្ធតែជាជនរងគ្រោះនៃក្រុមឆបោកនោះទេ ព្រោះមានករណីបុគ្គលមានចេតនាអះអាងថាជាជនរងគ្រោះដើម្បីរត់គេចពីជំពាក់បំណុលគេដោយសារល្បែងស៊ីសង ហើយអ្នកខ្លះថែមទាំងបានត្រឡប់មកធ្វើការនៅកម្ពុជាវិញផងដែរបន្ទាប់ពីត្រូវបានជួយសង្គ្រោះ។

លោក Abd Jalil បានណែនាំដល់អង្គការក្រៅរដ្ឋាភិបាលឱ្យប្រយ័ត្នប្រយ៉ែងនៅពេលចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងបញ្ហានេះ ដើម្បីជៀសវាងការធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ លោក Abd Jalil បានមានប្រសាសន៍ថា គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ នគរបាលភូមិន្ទម៉ាឡេស៊ី បានទទួលរបាយការណ៍នគរបាលសរុបចំនួន ២៦២ ដែលពាក់ព័ន្ធនឹងជនរងគ្រោះចំនួន ៣៣០ នាក់នៃក្រុមឆបោកការងារដែលបានជាប់គាំងនៅបរទេស ដោយ២១៨ នាក់ត្រូវបានជួយសង្គ្រោះ ហើយកិច្ចខិតខំប្រឹងប្រែងកំពុងដំណើរការដើម្បីនាំយកអ្នកដែលនៅសល់ត្រឡប់ទៅផ្ទះវិញ។ Bernama

website_news/2023300101.txt · Last modified: 2023/01/30 19:21 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki