website_news:2023300105

នគរបាលម៉ាឡេស៊ីនិយាយថា ពលរដ្ឋម៉ាឡេស៊ីមួយចំនួនដែលត្រូវបានជួយសង្គ្រោះពីក្រុមឆបោកនៅកម្ពុជាបានត្រឡប់ទៅទីនោះវិញដោយសារទទួលបានប្រាក់ចំណូលច្រើន

https://www.khmertimeskh.com/501228892//?p=1228892 January 29, 2023

ប្រធាននាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្ម Bukit Aman លោក Datuk Seri Abd Jalil Hassan បាននិយាយនៅថ្ងៃនេះថា ជនជាតិម៉ាឡេស៊ីមួយចំនួនដែលទទួលបានចំណូលច្រើនពីការធ្វើការអោយក្រុមឆបោកនៅកម្ពុជា បានត្រលប់ទៅទីនោះវិញ បើទោះបីជាត្រូវបានជួយសង្គ្រោះក៏ដោយ។ លោកក៏បាននិយាយផងដែរថាបុគ្គលមួយចំនួនមិនចង់អោយជួយសង្រ្គោះទេដោយសារតែពួកគេរកលុយបានច្រើនដោយធ្វើការអោយក្រុមឆបោកបន្ទាប់ពីអាចបំពេញតាមគោលដៅដែលកំណត់ដោយថៅកែរបស់ពួកគេ។

“ជនរងគ្រោះដឹងថាពួកគេនឹងធ្វើការអោយក្រុមឆបោកនៅកម្ពុជា ប៉ុន្តែដោយសារតែពួកគេមិនអាចសម្រេចនូវការងារដែលបានដាក់អោយដោយថៅកែរបស់ពួកគេ ដូចនេះហើយ ពួកគេបានសុំការជួយសង្រោ្គះពីអាជ្ញាធរពាក់ព័ន្ធ។ “ប៉ុន្តែអ្នកខ្លះអាចសម្រេចបាននូវរាល់ការងារដែលបានដាក់អោយ ដូចនេះហើយពួកគេមិនចង់ត្រលប់ទៅផ្ទះវិញទេទោះបីជាយើងចង់ជួយសង្គ្រោះពួកគេក៏ដោយ។ ពួកគេរស់នៅក្នុងប្រណីតភាតដោយសារតែការងាររបស់ពួកគេ។

លោក Abd Jalil បានប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួរនៅរសៀលនេះថា “ទោះបីជាយើងយកពួកគេត្រឡប់មកផ្ទះវិញក៏ដោយ ក៏ពួកគេរកវិធីត្រឡប់ទៅកម្ពុជាវិញដែរ” ។ លោកបន្ថែមថា អាជ្ញាធរកម្ពុជាមិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីចាប់ខ្លួនពួកគេពីបទឆបោកនៅអំឡុងពេលនោះទេ។ នៅពេលអ្នកសារព័ត៌មានសួរថា តើមានការផាកពិន័យណាមួយសម្រាប់អ្នកដែលត្រឡប់ទៅកម្ពុជាវិញ ដើម្បីធ្វើការអោយក្រុមឆបោកនោះ លោក Abd Jalil បាននិយាយថា គ្មានអ្វីដែលអាជ្ញាធរអាចធ្វើបានឡើយ យើងមានទំនួលខុសត្រូវរក្សាសុវត្ថិភាពប្រជាជនម៉ាឡេស៊ី។

“ប្រសិនបើជនជាតិម៉ាឡេស៊ីណាម្នាក់មកសុំជំនួយពីយើង យើងមានទំនួលខុសត្រូវក្នុងការជួយពួកគេ។ វាពិបាកក្នុងការកំណត់ថាតើពួកគេជាជនរងគ្រោះ ឬជាអ្នកបោកប្រាស់។ បើយើងមិនជួយគេ តើសាធារណជនយល់ឃើញយ៉ាងណា? ទោះបីជាយើងជួយពួកគេឲ្យអស់ពីសមត្ថភាពក៏ដោយ ការយល់ឃើញរបស់សាធារណជនប្រហែលជាមិនផ្លាស់ប្តូរទេ»។

លោក Abd Jalil ក៏បានបញ្ជាក់ផងដែរថា វីដេអូនៃការរំលោភបំពានណាមួយ ដែលកំពុងត្រូវបានចែកចាយតាមអ៊ីនធឺណិត មិនបានពាក់ព័ន្ធនឹងជនរងគ្រោះជាជនជាតិម៉ាឡេស៊ីនោះទេ។ គិតត្រឹមថ្ងៃទី២៦ ខែមករា ឆ្នាំនេះ មានរបាយការណ៍រហូតដល់២៦២ករណី ពាក់ព័ន្ធនឹងជនរងគ្រោះចំនួន៣៣០ នាក់ដែលកំពុងត្រូវបានជាប់បង្ខាំងនៅបរទេសដោយសារចាញ់បោករកការងារ។ ក្នុងចំណោមជនរងគ្រោះសរុប ជនរងគ្រោះចំនួន ១១៦នាក់ ត្រូវបានជួយសង្គ្រោះដោយជោគជ័យ ក្នុងនោះជនរងគ្រោះចំនួន ២៩នាក់នៅតែជាប់គាំងក្នុងប្រទេសកម្ពុជា។ ក្នុងចំណោមនេះ បច្ចុប្បន្នមានជនរងគ្រោះ៦នាក់ ត្រូវបានអន្តោប្រវេសន៍កម្ពុជាឃាត់ខ្លួនពីបទបំពានច្បាប់អន្តោប្រវេសន៍។

website_news/2023300105.txt · Last modified: 2023/01/30 19:28 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki