website_news:2023300303

លោក Anwar នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ៖ ជនរងគ្រោះពីការឆបោកការងារ ១២នាក់ទៀតនៅកម្ពុជាត្រូវបានជួយសង្គ្រោះ

https://www.khmertimeskh.com/501263597/-anwar-/ March 28, 2023

លោកបាននិយាយថា ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា នឹងសម្របសម្រួលនីតិវិធីជួយដល់បុគ្គលទាំង ១២ នាក់នៅថ្ងៃនេះ។ លោកបានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចផ្លូវការរយៈពេលមួយថ្ងៃរបស់លោកមកកាន់ប្រទេសកម្ពុជាកាលពីយប់មិញថា “នេះគឺជាព័ត៌មានចុងក្រោយបំផុតដែលទទួលបាន ពាក់ព័ន្ធនឹងចំនួនដែលបានប្រកាសកាលពីពេលមុន”។ នៅក្នុងសន្និសីទសារព័ត៌មានជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញ លោក Anwar បានលើកឡើងថា ជនជាតិម៉ាឡេស៊ីសរុប ចំនួន ២៨៧នាក់ ដែលជាជនរងគ្រោះនៃក្រុមឆបោកនេះ ត្រូវបាននាំយកត្រឡប់ទៅប្រទេសវិញ។

ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា លោក Eldeen Husaini Mohd Hashim បានប្រាប់ Bernama ថា ផ្អែកលើព័ត៌មានដែលទទួលបាន បុគ្គលទាំង ១២នាក់ ស្ថិតក្នុងបញ្ជីមនុស្សដែលត្រូវបានរាយការណ៍ថាបានបាត់ខ្លួន។ លោកបានបន្តថា បុគ្គលិកស្ថានទូតនឹងធ្វើដំណើរទៅកន្លែងជនរងគ្រោះនៅថ្ងៃស្អែក ដើម្បីចាប់ផ្តើមដំណើរការធ្វើមាតុភូមិនិវត្តន៍។ លោកបានបន្ថែមទៀតថា “ប្រសិនបើសមាជិកគ្រួសាររបស់ពួកគេបានបំពេញឯកសាររួចរាល់ រួមទាំងសំបុត្រយន្តហោះត្រឡប់ទៅវិញ ប្រហែលជាជនរងគ្រោះទាំងអស់នឹងអាចត្រឡប់ទៅផ្ទះវិញនៅថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យ” ដោយបន្ថែមថា ព័ត៌មានបន្ថែមទាក់ទងនឹងបញ្ហានេះនឹងត្រូវបានផ្តល់ជូននៅពេលក្រោយ។ Bernama

website_news/2023300303.txt · Last modified: 2023/03/30 09:26 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki