website_news:2023300801

ជនឆរបោកតាមប្រព័ន្ធទូរគមនាគមន៍ និងអ៊ីនធឺណែតជាង ៣០០នាក់ ត្រូវបានបញ្ជូនទៅប្រទេសចិនវិញពីប្រទេសកម្ពុជា មីយ៉ាន់ម៉ា ហ្វីលីពីន និងឡាវ

https://www.khmertimeskh.com/501350919// Khmer Times August 29, 2023

ក្រសួងសន្តិសុខសាធារណៈរបស់ចិន បាននិយាយថា ចាប់តាំងពីដើមឆ្នាំនេះមក នគរបាលចិនបានចាប់ផ្តើមប្រតិបត្តិការរួមគ្នាជាមួយកងកម្លាំងនគរបាលមកពីប្រទេសហ្វីលីពីន កម្ពុជា មីយ៉ាន់ម៉ា និងឡាវ ហើយបានចាប់ខ្លួនជនសង្ស័យជាង ៣០០នាក់ហើយ ដោយបន្ថែមថាក រណីទាំងនេះនៅតែស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។

ស្ថានទូតចិនប្រចាំប្រទេសមីយ៉ាន់ម៉ាបាននិយាយកាលពីថ្ងៃសៅរ៍ថា កាលពីសប្តាហ៍មុន ជនឆរបោក តាមប្រព័ន្ធទូរគមនាគមន៍ និងអ៊ីនធឺណែតសរុបចំនួន២៤នាក់ ត្រូវបានបញ្ជូនពីប្រទេសមីយ៉ាន់ម៉ាទៅកាន់ប្រទេសចិនវិញក្នុងរយៈពេល៤ថ្ងៃ ។ ស្ថានទូតបានបន្តថា នៅអាកាសយានដ្ឋានអន្តរជាតិយ៉ាំងហ្គោន របស់ប្រទេសមីយ៉ាន់ម៉ា នគរបាលមីយ៉ាន់ម៉ា បានប្រគល់ជនសង្ស័យចំនួន៦នាក់ឱ្យនគរបាលចិននៅថ្ងៃទី២៣ ខែសីហា ជនសង្ស័យចំនួន ៥ នាក់នៅថ្ងៃទី ២៤ ខែសីហា ជនសង្ស័យចំនួន៨ នាក់នៅថ្ងៃទី២៥ ខែសីហា និងជនសង្ស័យចំនួន៥ នាក់នៅថ្ងៃទី ២៦ខែសីហា។ជនសង្ស័យដែលត្រូវបានឃុំខ្លួនក្នុងប្រទេសមីយ៉ាន់ម៉ាត្រូវបានចោទប្រកាន់ថាបានធ្វើប្រតិបត្តិការឆរបោកប្រជាជនចិនតាមប្រព័ន្ធទូរគមនាគមន៍។

ក្រសួងសន្តិសុខសាធារណៈរបស់ប្រទេសចិន បាននិយាយថា មានក្រុមឆរបោកតាមប្រព័ន្ធទូរគមនាគមន៍កាន់តែច្រើន បានផ្លាស់ប្តូរទីតាំងរបស់ពួកគេចេញពីប្រទេសចិន ដើម្បីជៀសវាងការបង្ក្រាបរបស់នគរបាលក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ China Daily

website_news/2023300801.txt · Last modified: 2023/08/30 10:19 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki